ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​ទាំងឡាយ​ ​មិនសមបើ​នឹង​កើត​សេចក្តី​បង្កហេតុ​។​បេ​។​ ​ធ្វើ​អាការ​ប៉ះពាល់​ដោយដៃ​ ​ក្នុង​រោង​ភត្ត​ ​ក្នុង​ចន្លោះផ្ទះ​សោះ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​មាន​ពួក​ភិក្ខុ​ ​កើត​សេចក្តី​បង្កហេតុ​។​បេ​។​ ​ធ្វើ​អាការ​ប៉ះពាល់​ដោយដៃ​ ​ក្នុង​រោង​ភត្ត​ ​ក្នុង​ចន្លោះផ្ទះ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​ថា​ ​ការនោះ​ពិតមែន​ព្រះអង្គ​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​។​បេ​។​ ​លុះ​បន្ទោស​រួចហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​បែកគ្នា​ហើយ​ ​កំពុង​ធ្វើ​កិច្ច​មិន​ប្រកបដោយ​ធម៌​ ​កំពុងតែ​ពោល​វាចា​ ​មិនជា​ទី​រីករាយ​រកគ្នា​ ​អ្នក​ទាំងឡាយ​ ​មិន​គប្បី​អង្គុយ​លើ​អាសនៈ​ ​ដោយ​គិតថា​ ​យើង​សំដែង​នូវ​កាយ​កម្ម​ ​និង​វចីកម្ម​ ​ធ្វើ​អាការ​ប៉ះពាល់​ ​ដោយដៃ​ ​មិន​សមគួរ​ដល់គ្នា​នឹងគ្នា​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​បែកគ្នា​ហើយ​ ​កំពុង​ធ្វើ​កិច្ច​ប្រកបដោយ​ធម៌​ ​កំពុងតែ​ពោល​វាចា​ ​ជាទី​រីករាយ​រកគ្នា​ ​អ្នក​ទាំងឡាយ​ ​គួរ​អង្គុយ​លើ​អាសនៈ​ឃ្លាតពី​គ្នា​។​
ថយ | ទំព័រទី ៣១៨ | បន្ទាប់