[​១៤៨​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​កើត​សេចក្តី​បង្កហេតុ​ ​ឈ្មោះ​ទាស់ទែងគ្នា​ ​ចាក់ដោត​គ្នានឹងគ្នា​ ​ដោយ​លំពែង​មាត់​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​។​ ​ភិក្ខុ​ទាំងនោះ​ ​មិន​អាច​នឹង​រម្ងាប់​អធិករណ៍​នេះ​បាន​ឡើយ​។​ ​គ្រានោះ​ ​មាន​ភិក្ខុ១រូប​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​នោះ​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សេចក្តី​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ក្នុង​ទីនេះ​ ​មាន​ពួក​ភិក្ខុ​ ​កើត​សេចក្តី​បង្កហេតុ​ ​ឈ្មោះ​ទាស់ទែងគ្នា​ ​ចាក់ដោត​គ្នានឹងគ្នា​ ​ដោយ​លំពែង​មាត់​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ភិក្ខុ​ទាំងនោះ​ ​មិន​អាច​នឹង​រម្ងាប់​អធិករណ៍​នោះ​បាន​ឡើយ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សូម​ព្រះមានព្រះភាគ​ ​យាង​ទៅ​ជួបនឹង​ភិក្ខុ​ទាំងនោះ​ ​ដោយ​សេចក្តី​អនុគ្រោះ​។​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​ទទួល​និមន្ត​ ​ដោយ​ភាវៈ​ស្ងៀម​នៅ​។​ ​វេលា​នោះ​ ​ព្រះមានព្រះភាគ​ ​ក៏​យាង​ទៅ​ជួបនឹង​ភិក្ខុ​ទាំងនោះ​ ​លុះ​យាង​ចូល​ទៅដល់​ហើយ​ ​គង់​លើ​អាសនៈ​ ​ដែលគេ​រៀបចំ​ថ្វាយ​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ហើយ​ ​ក៏​ត្រាស់​ទៅ​នឹង​ភិក្ខុ​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុំឡើយ​ ​អ្នក​ទាំងឡាយ​ ​កុំ​ធ្វើ​សេចក្តី​បង្កហេតុ​ ​កុំ​ធ្វើ​សេចក្តី​ឈ្មោះ​គ្នា​ ​កុំ​ធ្វើ​សេចក្តី​ប្រកាន់​ផ្សេង​ៗ​គ្នា​ ​កុំ​ធ្វើ​សេចក្តី​វិវាទគ្នា​។​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​
ថយ | ទំព័រទី ៣១៩ | បន្ទាប់