[​២៤​]​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ចៀសចេញ​ទៅ​ ​ព្រោះ​ចង់បាន​ចីវរ​ ​ដោយ​បំណង​ថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​។​ ​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏​ចូល​ទៅកាន់​ទី​ដែល​ខ្លួន​ចង់បាន​ចីវរ​នោះ​ ​ក៏បាន​ ​(​ចីវរ​)​ ​ត្រូវ​តាមបំណង​ ​គឺ​មិនបាន​ខុស​បំណង​។​ ​ភិក្ខុ​នោះ​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​។​លុះ​ភិក្ខុ​នោះ​ ​ធ្វើ​ចីវរ​រួចហើយ​ ​ក៏​ឮដំណឹង​ថា​ ​កឋិន​ក្នុង​អាវាស​នោះ​ ​សង្ឃ​ព្រមគ្នា​ដក​ហើយ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​ឮដំណឹង​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ចៀសចេញ​ទៅ​ ​ព្រោះ​ចង់បាន​ចីវរ​ ​ដោយ​បំណង​ថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​។​ ​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​ចូល​ទៅកាន់​ទី​ដែល​អាត្មាអញ​ចង់បាន​ចីវរ​នេះ​ ​ក្នុង​ទីនេះ​ឯង​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​ភិក្ខុ​នោះ​ ​ចូល​ទៅកាន់​ទី​ដែល​ខ្លួន​ចង់បាន​ចីវរ​នោះ​។​ ​ឯ​សេចក្តី​ចង់បាន​ចីវរ​របស់​ភិក្ខុ​នោះ​ ​ក៏​ដាច់​ទៅ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​អស់​សេចក្តី​សង្ឃឹម​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ចៀសចេញ​ទៅ​ ​ព្រោះ​ចង់បាន​ចីវរ​ ​ដោយ​បំណង​ថា​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏​ចូល​ទៅកាន់​ទី​ដែល​ខ្លួន​ចង់បាន​ចីវរ​នោះ​ ​ក៏បាន​ ​(​ចីវរ​)​ ​ត្រូវ​តាមបំណង​ ​គឺ​មិនបាន​ខុស​បំណង​។​ ​ភិក្ខុ​នោះ​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​។​ ​ភិក្ខុ​នោះ​ធ្វើ​ចីវរ​រួចហើយ​
ថយ | ទំព័រទី ៣៥ | បន្ទាប់