ក៏​គិតថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​ដែរ​ ​(​តែ​មិនទាន់​បាន​ត្រឡប់​នៅឡើយ​)​ ​កឋិន​ក៏​ដោះ​ខាងក្រៅ​ ​(​នោះ​)​ទៅ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​កន្លង​ខេត្ត​កឋិន​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ចៀសចេញ​ទៅ​ ​ព្រោះ​ចង់បាន​ចីវរ​ ​ដោយ​បំណង​ថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​។​ ​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏​ចូល​ទៅកាន់​ទី​ដែល​ខ្លួន​ចង់បាន​ចីវរ​នោះ​ ​ក៏បាន​ ​(​ចីវរ​)​ ​ត្រូវ​តាមបំណង​ ​គឺ​មិនបាន​ខុស​បំណង​។​ ​ភិក្ខុ​នោះ​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​។​ ​ភិក្ខុ​នោះ​ធ្វើ​ចីវរ​រួចហើយ​ ​គិតថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​ ​ហើយក៏​មក​ទាន់ពេល​ដោះ​កឋិន​មែន​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​។​

​ចប់​ ​(​ការបាន​ចីវរ​)​ ​ត្រូវ​តាមបំណង១២ប្រការ​។​


 [​២៥​]​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ចៀសចេញ​ទៅ​ ​ដោយមាន​កិច្ច​ឯណា​នីមួយ​។​ ​កាល​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​សេចក្តី​ចង់បាន​ចីវរ​ ​ក៏​កើតឡើង​។​ ​ភិក្ខុ​នោះ​ ​ចូល​ទៅកាន់​ទី​ដែល​ខ្លួន​ចង់បាន​ចីវរ​ ​ក៏បាន​ ​(​ចីវរ​)​ ​ខុស​បំណង​ ​គឺ​មិនបាន​តាមបំណង​។​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​ចីវរ​នេះ​ ​ក្នុង​ទីនេះ​ឯង​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​ភិក្ខុ​នោះ​ ​ក៏​ធ្វើ​ចីវរ​នោះ​ឲ្យ​សម្រេច​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះ​
ថយ | ទំព័រទី ៣៦ | បន្ទាប់