អ្នក​ទាំងឡាយ​ ​មិន​លំបាក​ដោយ​បិណ្ឌបាត​ឬទេ​។​ ​ព្រះ​ថេរៈ​ទាំង៣អង្គ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យើងខ្ញុំ​ ​ល្មម​អត់ធន់​បាន​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យើងខ្ញុំ​ ​ល្មម​ប្រព្រឹត្តទៅ​បាន​ស្រួល​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ម្យ៉ាងទៀត​ ​យើងខ្ញុំ​ ​មិន​លំបាក​ដោយ​បិណ្ឌបាត​ទេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សួរ​ទៀត​ថា​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​ចុះ​អ្នក​ទាំងឡាយ​ ​បាន​ព្រមព្រៀង​ ​ស្មោះសរ​ ​មិន​វិវាទគ្នា​ ​ដូចជា​ទឹកដោះ​លាយ​ទឹក​ ​សំឡឹង​មើល​គ្នា​ទៅវិញទៅមក​ ​ដោយ​ភ្នែក​ជាទីស្រឡាញ់​ដែរ​ឬ​។​ ​ព្រះ​អនុ​រុទ្ធ​ក្រាបបង្គំទូល​ថា​ ​ព្រះករុណា​ ​យើងខ្ញុំ​ទាំងនោះ​ ​ព្រមព្រៀង​ ​ស្មោះសរ​នឹងគ្នា​ ​មិន​វិវាទគ្នា​ ​ដូចជា​ទឹកដោះ​លាយ​ទឹក​ ​សំឡឹង​មើល​គ្នា​ទៅវិញទៅមក​ ​ដោយ​ភ្នែក​ជាទីស្រឡាញ់​បាន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សួរ​ទៀត​ថា​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​បាន​ជា​ព្រមព្រៀង​ ​ស្មោះសរ​នឹងគ្នា​ ​មិន​វិវាទគ្នា​ ​ដូចជា​ទឹកដោះ​លាយ​ទឹក​ ​សំឡឹង​មើល​គ្នា​ទៅវិញទៅមក​ ​ដោយ​ភ្នែក​ជាទីស្រឡាញ់​ដូចម្តេច​ទៅ​។​ ​ព្រះ​អនុ​រុទ្ធ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ក្នុង​ទីនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​សេចក្តី​ត្រិះរិះ​ថា​ ​អាត្មាអញ​ ​បាន​នៅជា​មួយ​នឹង​ពួក​បុគ្គល​ ​ដែល​ប្រព្រឹត្ត​ធម៌​ ​ដ៏​ប្រសើរ​ស្មើគ្នា​បែបនេះ​ ​ហៅ​ពេញជា​លាភ​ ​របស់​អាត្មាអញ​ ​អាត្មាអញ​ ​ហៅ​ពេញជា​
ថយ | ទំព័រទី ៣៥០ | បន្ទាប់