បាន​ស្រួល​ពេក​ហើយ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​ ​តែង​ដំ​កល់​កាយ​កម្ម​ ​ប្រកបដោយ​មេត្តា​ ​ចំពោះ​លោក​ដ៏​មាន​អាយុ​ទាំងអម្បាល​នេះ​ ​ទាំង​ទី​ចំពោះមុខ​ ​និង​ទី​កំបាំង​ ​ខ្ញុំ​ព្រះអង្គ​ ​តែង​ដំ​កល់​វចីកម្ម​ ​និង​មនោ​កម្ម​ ​ប្រកបដោយ​មេត្តា​ ​ទាំង​ទី​ចំពោះមុខ​ ​និង​ទី​កំបាំង​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​អាត្មាអញ​ ​គួរ​ដាក់ចិត្ត​របស់​ខ្លួន​ចេញ​ ​ហើយ​ប្រព្រឹត្ត​តាមអំណាចចិត្ត​លោក​ដ៏​មាន​អាយុ​ទាំងនេះ​វិញ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​(​លុះ​គិត​ដូច្នេះហើយ​)​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏បាន​ដាក់ចិត្ត​របស់​ខ្លួន​ចេញ​ ​ហើយ​ប្រព្រឹត្ត​តាមអំណាចចិត្ត​លោក​ដ៏​មាន​អាយុ​ទាំងនេះ​ទៅ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ឯ​កាយ​របស់​យើងខ្ញុំ​ផ្សេងគ្នា​ក៏​ពិតមែន​ ​ប៉ុន្តែ​ ​ចិត្ត​ដូចគ្នា​តែ​ម្យ៉ាង​។​ ​ឯ​ព្រះ​នន្ទិ​យៈ​ដ៏​មាន​អាយុ​ ​និង​ព្រះ​កិ​ម្ពិ​លៈ​ដ៏​មាន​អាយុ​ ​ក៏បាន​ក្រាប​បង្គំ​ ​ទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ទៀត​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នៅជា​មួយ​នឹង​ពួក​បុគ្គល​ ​ដែល​ប្រព្រឹត្ត​ធម៌​ ​ដ៏​ប្រសើរ​ស្មើគ្នា​បែបនេះ​ ​ហៅ​ពេញជា​លាភ​ ​របស់​អាត្មាអញ​ ​អាត្មាអញ​ ​ហៅ​ពេញជា​បាន​ស្រួល​ពេក​ហើយ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​ ​តែង​ដំ​កល់​កាយ​កម្ម​ ​ប្រកបដោយ​មេត្តា​ ​ចំពោះ​លោក​ដ៏​មាន​អាយុ​ទាំងអម្បាល​នេះ​ ​ទាំង​ទី​ចំពោះមុខ​ ​និង​ទី​កំបាំងមុខ​ ​ខ្ញុំ​ព្រះអង្គ​ ​តែង​ដំ​កល់​វចីកម្ម​ ​និង​មនោ​កម្ម​ ​ប្រកបដោយ​មេត្តា​
ថយ | ទំព័រទី ៣៥១ | បន្ទាប់