ត្រឡប់​មក​ពី​បិណ្ឌបាត​ ​អំពី​ស្រុក​មុនគេ​ ​លោក​នោះ​ ​រៀបចំ​ក្រាល​អាសនៈ​ ​ដំ​កល់​ទឹក​សម្រាប់​លាង​ជើង​ ​ដំ​កល់​តាំង​សម្រាប់​ទ្រជើង​ ​ដែល​លាង​រួច​ ​និង​ដំ​កល់​គ្រឿង​សម្រាប់​ទ្រជើង​ ​ដែល​មិនទាន់​លាង​ ​ហើយ​លាង​ភាជន៍​ ​សម្រាប់​ផ្ទេរ​បាយ​ ​ដំ​កល់​ទុកឲ្យ​ស្រួល​ ​រួច​ដំ​កល់​ទឹក​ឆាន់​ ​និង​ទឹក​ប្រើប្រាស់​ ​លោក​ណាម​ក​ពី​បិណ្ឌបាត​ ​អំពី​ស្រុក​ក្រោយគេ​ ​បើ​មាន​របស់​ដែល​សល់​ពី​ឆាន់​ ​បើ​ភិក្ខុ​នោះ​ចង់​ឆាន់​ ​ក៏​ឆាន់​ទៅ​ ​បើ​មិន​ចង់​ឆាន់​ទេ​ ​ចាក់ចោល​ទៅ​ក្នុង​ទី​គ្មាន​ស្មៅ​ស្រស់​ក៏បាន​ ​បាចសាច​ទៅ​ក្នុងទឹក​ ​ដែល​គ្មាន​សត្វ​តូច​ក៏បាន​ ​រួច​លោក​នោះ​ ​រើ​អាសនៈ​ចេញ​ ​ហើយ​រៀបចំ​ទុកដាក់​ទឹក​ ​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​ទ្រជើង​ ​ដែល​លាង​រួចហើយ​ ​និង​គ្រឿង​សម្រាប់​ទ្រជើង​ ​ដែល​មិនទាន់​លាង​ ​ហើយ​លាង​ភាជន៍​សម្រាប់​ផ្ទេរ​បាយ​ ​រៀបចំ​ទុកដាក់​ ​រួច​រៀប​ទុកដាក់​ទឹក​ឆាន់​ ​និង​ទឹក​ប្រើប្រាស់​ ​ហើយ​បោស​រោង​ភត្ត​ ​បើ​លោក​ណា​ ​ឃើញ​ក្អម​សម្រាប់​ដាក់​ទឹក​ឆាន់​ក្តី​ ​ក្អម​សម្រាប់​ដាក់​ទឹក​ប្រើប្រាស់​ក្តី​ ​ក្អម​សម្រាប់​ដាក់​ទឹក​លាង​វច្ចៈ​ក្តី​ ​រលីង​សោះ​ទទេ​ ​លោក​នោះ​ ​ក៏​ដំ​កល់​ទុកឲ្យ​មាន​ឡើង​ ​បើ​លោក​នោះ​ ​មិន​អាច​លើក​ដោយ​កំឡាំង​ដៃ​បានទេ​ ​ក៏​យើងខ្ញុំ​ហៅ​ភិក្ខុ​ ​(​ឯទៀត​)​ ​មក​ជា​ពីរ​រូប​ ​ជួយ​លើក​ ​ឬ​សែង​ដោយដៃ​ ​យក​ទៅ​ដំ​កល់​ទុក​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​យើងខ្ញុំ​មិនបាច់​បញ្ចេញវាចា​ ​ព្រោះ​ហេតុ​ប៉ុណ្ណោះ​ឡើយ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​
ថយ | ទំព័រទី ៣៥៣ | បន្ទាប់