ម្យ៉ាងទៀត​ ​តែ​គ្រប់៥ថ្ងៃហើយ​ ​យើងខ្ញុំ​តែង​អង្គុយ​ប្រជុំ​គ្នា​ ​ដោយ​ធម្មី​កថា​ ​អស់​រាត្រី​ទាំងមូល​(​១​)​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ដោយហេតុ​យ៉ាងនេះ​ហើយ​ ​បាន​ជា​យើងខ្ញុំ​ព្រះអង្គ​ ​ឥតមាន​សេចក្តី​ប្រហែសធ្វេស​ ​ខំព្យាយាម​ដុត​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅត្រង់​ ​ឥតមាន​នឹកនា​ ​(​ដល់​កាយ​ ​និង​ជីវិត​ឡើយ​)​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ផង​ ​ព្រះ​នន្ទិ​យៈ​ដ៏​មាន​អាយុ​ផង​ ​ព្រះ​កិ​ម្ពិ​លៈ​ដ៏​មាន​អាយុ​ផង​ ​ឲ្យ​យល់​ប្រយោជន៍​ ​ក្នុង​បច្ចុប្បន្ន​ ​និង​បរលោក​ ​ឲ្យ​ប្រតិបត្តិ​តាម​ ​ឲ្យ​ខ្មីឃ្មាត​ក្នុង​ការ​កុសល​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​រួច​ទ្រង់​ក្រោក​ចាក​អាសនៈ​ហើយ​ ​យាង​ទៅកាន់​ចារិក​ប្រទេស​បា​រិលេ​យ្យ​កៈ​ ​កាល​ទ្រង់​យាង​ទៅកាន់​ចារិក​ ​ដោយលំដាប់​ ​ក៏បាន​ដល់ទៅ​ប្រទេស​បា​រិលេ​យ្យ​កៈ​។​ ​ឮថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្រោមម្លប់​ភទ្ទ​សាលព្រឹក្ស​ ​ក្នុង​ដងព្រៃ​ឈ្មោះ​រក្ខិត​ ​នា​ប្រទេស​បា​រិលេ​យ្យ​កៈ​នោះ​។​
 [​១៥៥​]​ ​វេលា​នោះ​ ​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ទីស្ងាត់​ ​សម្ងំ​នៅក្នុង​ព្រះ​កម្មដ្ឋាន​ ​ទ្រង់​កើតមាន​ព្រះហឫទ័យ​ ​ត្រិះរិះ​ឡើង​យ៉ាងនេះ​ថា​ ​ក្នុង​ពេលមុន​ ​តថាគត​ ​នៅ​ច្រឡូកច្រឡំ​ ​ដោយ​ពួក​ភិក្ខុ​ទាំងនោះ​ ​ដែល​នៅក្នុង​ក្រុង​កោ​សម្ពី​ ​ជា​អ្នកធ្វើ​សេចក្តី​បង្កហេតុ​ ​ធ្វើ​សេចក្តី​ឈ្មោះ​ ​ធ្វើ​សេចក្តី​វិវាទ​ ​ធ្វើ​តិរច្ឆានកថា​ ​ធ្វើ​អធិករណ៍​ក្នុង​សង្ឃ​ ​មិនបាន​សេចក្តី​សប្បាយ​ ​
​(​១​)​ ​គ្រប់៥ថ្ងៃ​ ​តែង​ប្រជុំ​គ្នា​ ​និយាយ​ធម៌អាថ៌​ ​អស់​មួយ​យប់​។​
ថយ | ទំព័រទី ៣៥៤ | បន្ទាប់