ព្រោះ​រឿង​ណា​ ​ភិក្ខុ​នោះ​ហើយ​ ​ដែល​ត្រូវអាបត្តិ​ផង​ ​សង្ឃ​បាន​លើក​វត្ត​ផង​ ​ឃើញ​អាបត្តិ​ផង​ ​សង្ឃ​បាន​ធ្វើ​ឱសារណកម្ម​ស្រេចហើយ​ផង​។​ ​បើ​កម្ម​មានកាល​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​ត្រូវ​ធ្វើ​សង្ឃសាមគ្គី​ ​ដើម្បី​រម្ងាប់​រឿង​នោះ​ចេញ​។​ ​នេះ​ជា​ពាក្យ​ផ្តៀង​សង្ឃ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ពាក្យ​ខ្ញុំ​ ​ដ្បិត​សេចក្តី​បង្កហេតុ​ ​សេចក្តី​ឈ្លោះ​គ្នា​ ​សេចក្តី​ប្រកាន់​ផ្សេង​ៗ​គ្នា​ ​ការវិវាទ​គ្នា​ ​ការ​បំបែក​សង្ឃ​ ​សេចក្តី​ប្រេះ​ឆារ​ ​របស់​សង្ឃ​ ​សេចក្តី​កំណត់​របស់​សង្ឃ​ ​និង​អំ​ពើ​ផ្សេង​ៗ​ ​របស់​សង្ឃ​ ​ប្រាកដ​ដល់​សង្ឃ​ហើយ​ ​ព្រោះ​រឿង​ណា​ ​ភិក្ខុ​នោះ​ហើយ​ ​ដែល​ត្រូវអាបត្តិ​ផង​ ​សង្ឃ​បាន​លើក​វត្ត​ផង​ ​ឃើញ​អាបត្តិ​ផង​ ​សង្ឃ​បាន​ធ្វើ​ឱសារណកម្ម​ផង​។​ ​ឥឡូវ​ ​សង្ឃ​បាន​ធ្វើ​សង្ឃសាមគ្គី​ ​ដើម្បី​រម្ងាប់​រឿង​នោះ​ហើយ​។​ ​ការ​ធ្វើ​សង្ឃសាមគ្គី​ ​ដើម្បី​រម្ងាប់​រឿង​នោះ​ ​គាប់ចិត្ត​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​បើ​មិន​គាប់ចិត្ត​ ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​ឯ​សង្ឃសាមគ្គី​ ​សង្ឃ​បាន​ធ្វើ​ហើយ​ ​ការ​បំបែក​សង្ឃ​ ​សង្ឃ​ក៏បាន​ផ្សះផ្សា​ហើយ​ ​សេចក្តី​កំណត់​របស់​សង្ឃ​ ​សង្ឃ​ក៏បាន​ផ្សះផ្សា​ហើយ​ ​ទាំង​អំ​ពើ​ផ្សេង​ៗ​របង់​សង្ឃ​ ​សង្ឃ​ក៏បាន​ផ្សះផ្សា​ហើយ​ ​ដើម្បី​រម្ងាប់​នូវ​រឿង​នោះ​។​ ​ការ​ធ្វើ​សង្ឃសាមគ្គី​ ​ប្រហែលជា​គាប់ចិត្ត​ដល់​សង្ឃ​ហើយ​ ​
ថយ | ទំព័រទី ៣៧១ | បន្ទាប់