ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​ ​នូវ​សេចក្តី​ព្រមព្រៀង​នេះ​ ​ដោយ​ការ​ស្ងៀម​នៅ​យ៉ាងនេះ​។​ ​សង្ឃ​ត្រូវ​ធ្វើ​ឧបោសថ​ ​ត្រូវ​សំដែង​បាតិមោក្ខ​ ​ក្នុងខណៈនោះ​ឯង​។​
 [​១៦៥​]​ ​គ្រានោះ​ ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សេចក្តី​បង្កហេតុ​ ​សេចក្តី​ឈ្លោះ​គ្នា​ ​សេចក្តី​ប្រកាន់​ផ្សេង​ៗ​គ្នា​ ​ការវិវាទ​គ្នា​ ​ការ​បំបែក​សង្ឃ​ ​សេចក្តី​ប្រេះ​ឆារ​ ​របស់​សង្ឃ​ ​សេចក្តី​កំណត់​របស់​សង្ឃ​ ​និង​អំ​ពើ​ផ្សេង​ៗ​ ​របស់​សង្ឃ​ ​ប្រាកដ​ដល់​សង្ឃ​ហើយ​ ​ព្រោះ​រឿង​ណា​ ​សង្ឃ​មិនទាន់​បាន​ជំរះ​រឿង​នោះ​ ​មិនទាន់​ដឹង​ដើមហេតុ​ ​តាម​ហេតុ​នៃ​រឿង​នោះ​ ​ហើយ​ស្រាប់តែ​ធ្វើ​សង្ឃសាមគ្គី​តែម្តង​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សង្ឃសាមគ្គី​នោះ​ ​ប្រកបដោយ​ធម៌​ដែរ​ឬ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​នែ​ឧបាលិ​ ​សេចក្តី​បង្កហេតុ​ ​សេចក្តី​ឈ្លោះ​ ​សេចក្តី​ប្រកាន់​ផ្សេង​ៗ​គ្នា​ ​ការវិវាទ​គ្នា​ ​ការ​បំបែក​សង្ឃ​ ​ការ​ប្រេះ​ឆារ​ ​របស់​សង្ឃ​ ​សេចក្តី​កំណត់​របស់​សង្ឃ​ ​និង​អំ​ពើ​ផ្សេង​ៗ​ ​របស់​សង្ឃ​ ​ប្រាកដ​ដល់​សង្ឃ​ហើយ​ ​ព្រោះ​រឿង​ណា​ ​សង្ឃ​មិនទាន់​បាន​ជំរះ​រឿង​នោះ​ ​
ថយ | ទំព័រទី ៣៧២ | បន្ទាប់