(​បើ​មាន​)​ ​គេ​សួរ​ប្រស្នា​ ​ក្នុង​ពួក​បរិសទ្យ​យ៉ាងនោះ​ ​ក៏​ឥត​ជ្រប់​ស្រពោន​ ​ឥត​អៀនអន់​ឡើយ​។​ ​ភិក្ខុ​នោះ​ ​មាន​ប្រាជ្ញា​ ​ញុំាង​បរិសទ្យ​ ​ជា​អ្នកប្រាជ្ញ​ឲ្យ​ត្រេកអរ​ ​និង​ពាក្យ​ដែល​មាន​មក​ក្នុង​កាលគួរ​ ​និង​គួរ​ជាទី​ដោះស្រាយ​ប្រស្នា​បាន​ ​ទាំង​មាន​សេចក្តី​គោរព​ពួក​ភិក្ខុ​ចាស់​ជាង​ ​និង​ក្លៀវក្លា​ក្នុង​ពាក្យ​អាចារ្យ​របស់​ខ្លួន​ ​ហើយ​អាច​ពិចារណា​ ​នូវ​ហេ​តុ​នោះ​ៗ​ ​និង​ស្ទាត់​ក្នុង​ពាក្យ​ដែល​គួរ​និយាយ​ ​ឆ្លាស​ក្នុង​ហេតុ​ដែល​ភ្លាត់​ខុស​របស់​ពួក​សត្រូវ​ ​ពួក​សត្រូវ​សង្កត់សង្កិន​ក្តី​ ​មហាជន​តែង​ពន្យល់​ក្តី​ ​ដោយ​ពាក្យ​ណា​ ​ភិក្ខុ​នេះ​ ​មិន​លះបង់​ ​នូវ​ពាក្យ​អាចារ្យ​របស់​ខ្លួន​ ​ដោយ​ពាក្យ​នោះ​ឡើយ​ ​កាល​នឹង​ដោះស្រាយ​ប្រស្នា​ ​ជា​ប្រស្នា​មិនបាន​បៀតបៀន​ឡើយ​ ​ហើយ​អាច​ក្នុង​ទូ​តេយ្យ​កម្ម​ផង​ ​ទទួលរង​ខាង​កិច្ចការ​ ​របស់​សង្ឃ​ផង​ ​ដូចជា​ជន​អ្នកទទួល​យក​នូវ​គ្រឿងបូជា​ ​ភិក្ខុ​នោះ​ ​កាល​ពួក​ភិក្ខុ​បញ្ជូន​ទៅ​ ​(​ដើម្បី​)​ ​ធ្វើ​នូវ​ពាក្យជា​កិច្ចការ​របស់​សង្ឃ​ ​ក៏​មិនបាន​មើលងាយ​ ​ដោយ​អំពើនោះ​ថា​ ​អាត្មាអញ​ធ្វើ​ឡើយ
ថយ | ទំព័រទី ៣៧៦ | បន្ទាប់