បើ​ត្រូវអាបត្តិ​ ​ក្នុង​វត្ថុ​មាន​ប្រមាណ​ណា​ ​ក៏​ចេញ​ចាក​អាបត្តិ​ ​ដោយសមគួរ​តាម​ ​(​វត្ថុ​មាន​ប្រមាណ​ប៉ុណ្ណោះ​)​ ​ភិក្ខុ​នោះ​ ​ចេះចាំ​ស្ទាត់​ ​នូវ​វិភង្គ​ទាំងពីរ​នេះ​ ​ហើយ​វាងវៃ​ ​ក្នុង​ហេតុ​ដែល​ចេញ​ចាក​អាបត្តិ​ ​ប្រសិនបើ​ភិក្ខុ​ដទៃ​ ​ប្រព្រឹត្ត​នូវ​អំពើ​ទាំងឡាយ​ណា​ ​មាន​សេចក្តី​បង្កហេតុ​ជាដើម​ ​ហើយ​គួរ​នឹង​ធ្វើ​និស្សារណា​កម្ម​ ​(​កម្ម​ដែល​រលាស់ខ្លួន​ចេញ​)​ ​ភិក្ខុ​នោះ​ ​បាន​ជួយ​ធ្វើ​និស្សារណា​កម្ម​ ​ដោយសមគួរ​តាម​រឿង​ ​(​នៃ​អំពើនោះ​)​ ​ឱ​សារណា​កម្ម​ ​(​កម្ម​ដែល​សង្ឃ​ឲ្យ​ចូលពួក​វិញ​)​ ​ណា​ ​ដែល​សង្ឃ​ត្រូវ​ធ្វើ​ចំពោះ​ជន​ ​គឺ​ភិក្ខុ​ដែល​ប្រព្រឹត្ត​តាម​វត្ត​នោះ​ ​ភិក្ខុ​នោះ​ ​ក៏​ឆ្លាស​ក្នុង​វិភង្គ​ ​អាច​ស្គាល់​ឱ​សារណា​កម្ម​នុ៎ះឯង​ ​ភិក្ខុ​នោះ​ ​ប្រកបដោយ​សេចក្តី​គោរព​ ​ក្នុង​ពួក​ភិក្ខុ​ដែល​ចាស់​ជាង​ខ្លួន​ ​ម្យ៉ាងទៀត​ ​ប្រកបដោយ​សេចក្តី​គោរព​ក្នុង​ភិក្ខុ​ខ្ចី​ផង​ ​ភិក្ខុ​ចាស់​ផង​ ​ភិក្ខុ​ជា​កណ្តាល​ផង​ ​ជា​បណ្ឌិត​ប្រព្រឹត្ត​នូវ​ប្រយោជន៍​ ​ដល់​មហាជន​ ​ក្នុង​លោក​នេះ​ ​ភិក្ខុ​បែប​នោះ​ឯង​ ​គួរ​គេ​នឹង​ដម្កល់​ដម្កើង​ក្នុង​សាសនា​នេះ​។​

​ចប់​ ​កោ​សម្ពិ​ក្ខន្ធ​កៈ​ ​ទី១០​។​

ថយ | ទំព័រទី ៣៧៧ | បន្ទាប់