ទ្រង់បានសះ ជារោគហើយ ទើបទ្រង់ឲ្យពួកស្រីទាំងប្រាំរយ ស្អិតស្អាងគ្រឿងអលង្ការទាំងពួង ហើយឲ្យដោះចេញ ទ្រង់ឲ្យគរជាគំនរ រួចទ្រង់ត្រាស់ទៅ នឹងជីវកកោមារភត្យ ដូច្នេះថា នែនាយជីវកៈ គ្រឿងអលង្ការទាំងពួង របស់ស្រីទាំងប្រាំរយនេះ ត្រូវបានអ្នកឯងហើយ។ ជីវកកោមារភត្យ ក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស កុំព្រួយព្រះរាជហឫទ័យឡើយ សូមព្រះសម្មតិទេព ទ្រង់គ្រាន់តែរំលឹកឧបការរបស់ខ្ញុំព្រះអង្គចុះ។ ព្រះបាទពិម្ពិសារត្រាស់ថា នែនាយជីវកៈ បើដូច្នោះ ចូរអ្នកឯងបម្រើយើងផង ស្រីស្នំផង ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានផង។ ជីវកកោមារភត្យ បានទទួលស្តាប់ព្រះរាជឱង្ការព្រះបាទមាគធសេនិយពិម្ពិសារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ព្រះករុណាវិសេស។
[៣៨] សម័យនោះឯង សេដ្ឋីនៅក្រុងរាជគ្រឹះ កើតរោគឈឺក្បាល៧ឆ្នាំហើយ។ ពួកពេទ្យដែលជាទិសាបាមោក្ខធំៗច្រើននាក់ មកព្យាបាល ក៏មិនអាចនឹងកែរោគឲ្យសះជាបាន នាំយកតែប្រាក់ជាច្រើនទៅ។ ម្យ៉ាងទៀត សេដ្ឋីនោះ ពួកពេទ្យ ក៏បោះបង់ចោលហើយ។ មានពួកពេទ្យខ្លះនិយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹងធ្វើមរណកាល ក្នុងថ្ងៃទី៥។ ពួកពេទ្យខ្លះនិយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹងធ្វើមរណកាល ក្នុងថ្ងៃទី៧។