សូម​អង្វរ​ ​សូម​ព្រះ​សម្មតិទេព​ ​ទ្រង់​ត្រាស់​បង្គាប់​ ​ពួក​អ្នក​ដែល​នៅចាំ​រោង​ ​សម្រាប់​ដាក់​វាហនៈ​ ​ហើយនឹង​ពួក​អ្នករក្សា​ទ្វារ​ថា​ ​(​បើ​)​ ​ជីវកៈ​ប្រាថ្នា​ទៅ​ ​ដោយ​វាហនៈ​ណា​ ​ចូរ​ឲ្យ​ទៅ​ដោយ​វាហនៈ​នោះ​ ​ជីវកៈ​ប្រាថ្នា​ទៅតាម​ទ្វារ​ណា​ ​ចូរ​ឲ្យ​ទៅតាម​ទ្វារ​នោះ​ ​ជីវកៈ​ប្រាថ្នា​ចង់ទៅ​ក្នុង​កាលណា​ ​ត្រូវឲ្យ​ទៅ​ក្នុង​កាលនោះ​ ​ជីវកៈ​ប្រាថ្នា​ចង់​ចូល​មក​ ​ក្នុង​ក្រុង​កាលណា​ ​ត្រូវឲ្យ​ចូល​មក​ ​ក្នុង​កាលនោះ​ចុះ​។​ ​ខណៈនោះ​ ​ព្រះ​បាទ​ប​ជ្ជោ​ត​ ​ក៏បាន​ត្រាស់​បង្គាប់​ទៅ​ពួក​អ្នក​នៅចាំ​រោង​ ​សម្រាប់​ដាក់​វាហនៈ​ ​និង​ពួក​អ្នករក្សា​ទ្វារ​ថា​ ​(​បើ​)​ ​ជីវកៈ​ប្រាថ្នា​ទៅ​ ​ដោយ​វាហនៈ​ណា​ ​ចូរ​ឲ្យ​ទៅ​ដោយ​វាហនៈ​នោះ​ ​ជីវកៈ​ប្រាថ្នា​ទៅតាម​ទ្វារ​ណា​ ​ចូរ​ឲ្យ​ទៅតាម​ទ្វារ​នោះ​ ​ជីវកៈ​ប្រាថ្នា​ចង់ទៅ​ ​ក្នុង​កាលណា​ ​ចូរ​ឲ្យ​ទៅ​ ​ក្នុង​កាលនោះ​ ​ជីវកៈ​ប្រាថ្នា​ចូល​មក​ក្នុង​ក្រុង​កាលណា​ ​ចូរ​ឲ្យ​ចូល​មក​ ​ក្នុង​កាលនោះ​ចុះ​។​ ​សម័យ​នោះ​ ​ព្រះ​បាទ​ប​ជ្ជោ​ត​ ​មាន​មេ​ដំរី១​ ​ឈ្មោះ​ភទ្ទ​វតិ​កា​ ​អាច​ដើរទៅ​បាន​ ​៥០យោជន៍​ ​(​ក្នុង១ថ្ងៃ​)​។​ ​វេលា​នោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​ក៏បាន​បង្អោន​ថ្វាយ​ ​សប្បិ​នោះ​ ​ទៅ​ព្រះ​បាទ​ប​ជ្ជោ​តថា​ ​សូម​ព្រះ​សម្មតិទេព​ ​ទ្រង់​សោយ​ទឹកចត់​ ​(​នេះ​)​។​ ​លំដាប់នោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​បាន​ឲ្យ​ព្រះ​បាទ​ប​ជ្ជោ​ត​ ​សោយ​សប្បិ​រួចហើយ​ ​ក៏​ទៅកាន់​រោងដំរី​ ​(​ឡើងជិះ​)​ ​លើ​មេ​ដំរី​ ​ឈ្មោះ​ភទ្ទ​វតិ​កា​ ​ហើយក៏​បរ​ចេញពី​ក្រុង​ទៅ​។​ ​
ថយ | ទំព័រទី ៨៧ | បន្ទាប់