ខណៈនោះ​ ​សប្បិ​ ​ដែល​ព្រះ​បាទ​ប​ជ្ជោ​ត​ ​បាន​សោយ​ហើយ​ ​ជ្រួតជ្រាប​ទៅ​ ​ក៏​បង្អោរ​ចេញ​មក​។​ ​វេលា​នោះ​ ​ព្រះ​បាទ​ប​ជ្ជោ​ត​ ​ទ្រង់​មាន​បន្ទូល​ ​ទៅ​នឹង​មនុស្ស​ទាំងឡាយ​ ​ដូច្នេះ​ថា​ ​នែ​នាយ​ ​(​ឥឡូវនេះ​)​ ​ជីវកៈ​កំណាច​ ​បាន​ឲ្យ​អញ​ផឹក​សប្បិ​ទៅ​ហើយ​ ​នែ​នាយ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ទៅ​គន់​រកមើល​ពេទ្យ​ជីវកៈ​។​ ​មនុស្ស​ទាំងនោះ​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​(​ឯ​ពេទ្យ​ជីវកៈ​នោះ​)​ ​គាត់​ជិះដំរី​ ​ឈ្មោះ​ភទ្ទ​វតិ​កា​ ​បរ​ចេញ​អំពី​ក្រុង​ ​បាត់​ទៅ​ហើយ​។​ ​សម័យ​នោះ​ឯង​ ​មាន​ខ្ញុំ​ម្នាក់​របស់​ព្រះ​បាទ​ប​ជ្ជោ​ត​ ​ឈ្មោះ​កា​កៈ​ ​អាច​ដើរទៅ​បាន​ចំនួន​ ​៦០យោជន៍​ ​(​ក្នុង១ថ្ងៃ​)​ ​ព្រោះ​អាស្រ័យ​ដោយ​អមនុស្ស​។​ ​គ្រានោះ​ ​ព្រះ​បាទ​ប​ជ្ជោ​ត​ ​ទ្រង់​បង្គាប់​ទៅ​ខ្ញុំ​ ​ឈ្មោះ​កា​កៈថា​ ​នែ​នាយ​កា​កៈ​ ​ចូរ​ឯង​ទៅ​ ​ឲ្យ​ពេទ្យ​ជីវកៈ​ត្រឡប់មកវិញ​ថា​ ​លោក​អាចារ្យ​ ​ព្រះមហាក្សត្រ​ ​ឲ្យ​លោក​ត្រឡប់ទៅវិញ​ ​(​កុំ​ឲ្យ​ខាន​)​ ​នែ​នាយ​កា​កៈ​ ​ធម្មតា​ ​ពួក​ពេទ្យ​នេះ​ ​តែង​មាន​មាយា​ច្រើន​ ​ម្យ៉ាងទៀត​ ​ឯង​កុំ​ទទួលយក​របស់​បន្តិចបន្តួច​របស់​ពេទ្យ​នោះ​ឡើយ​។​ ​លំដាប់នោះ​ ​ខ្ញុំ​ឈ្មោះ​កា​កៈ​ ​ក៏បាន​តាម​ទៅ​ទាន់​ជីវក​កោ​មារ​ភ​ត្យ​ ​កំពុង​បរិភោគ​បាយព្រឹក​ ​ក្នុង​រវាង​ពាក់កណ្តាល​ផ្លូវ​ ​ជិត​ក្រុង​កោ​សម្ពី​។​ ​វេលា​នោះ​ ​ខ្ញុំ​ឈ្មោះ​កា​កៈ​ ​បាន​និយាយ​ ​ទៅ​នឹង​ជីវក​កោ​មារ​ភ​ត្យ​ ​ដូច្នេះ​ថា​ ​លោក​អាចារ្យ​ ​ព្រះមហាក្សត្រ​ឲ្យ​លោក​ត្រឡប់ទៅវិញ​។​ ​ឯ​ជីវក​កោ​មារ​ភ​ត្យ​ ​តប​ថា​ ​នែ​នាយ​កា​កៈ​
ថយ | ទំព័រទី ៨៨ | បន្ទាប់