ចូរ​អ្នកឯង​បង្អង់​ ​ចាំ​យើង​បរិភោគ​រួច​សិន​ ​នែ​នាយ​កា​កៈ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នកឯង​បរិភោគ​បាយ​សិន​។​ ​កា​កៈ​តប​ថា​ ​លោក​អាចារ្យ​ ​កុំ​ព្រួយ​ ​ដ្បិត​ខ្ញុំ​ ​ព្រះមហាក្សត្រ​ទ្រង់​ត្រាស់​បង្គាប់​ថា​ ​នែ​នាយ​កា​កៈ​ ​ធម្មតា​ ​ពួក​ពេទ្យ​ទាំងនេះ​ ​តែង​មាន​មាយា​ច្រើន​ ​ម្យ៉ាងទៀត​ ​អ្នកឯង​កុំ​ទទួល​របស់​បន្តិចបន្តួច​របស់​ពេទ្យ​នោះ​ឡើយ​។​ ​សម័យ​នោះ​ឯង​ ​ជីវក​កោ​មារ​ភ​ត្យ​ ​បាន​បង់​ថ្នាំ​ដោយ​ក្រចក​ ​ហើយ​ទំពាស៊ី​ផ្លែ​កន្ទួតព្រៃ​ផង​ ​ផឹកទឹក​ផង​។​ ​វេលា​នោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​ក៏បាន​និយាយទៅ​នឹង​ខ្ញុំ​ឈ្មោះ​កា​កៈ​ដូច្នេះ​ថា​ ​នែ​នាយ​កា​កៈ​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ទំពារ​ស៊ី​ផ្លែ​កន្ទួតព្រៃ​ផង​ ​ផឹកទឹក​ផង​ចុះ​។​ ​លំដាប់នោះ​ ​ខ្ញុំ​ឈ្មោះ​កា​កៈ​គិតថា​ ​ពេទ្យ​នេះឯង​ ​ហ៊ាន​ទំពាស៊ី​ផ្លែ​កន្ទួតព្រៃ​ផង​ ​ផឹកទឹក​ផង​ ​ពេទ្យ​នេះ​ ​មិន​គួរ​នឹង​មានអំពើ​អាក្រក់​តិចតួច​ឡើយ​ ​ហើយក៏​ទំពាស៊ី​ផ្លែ​កន្ទួតព្រៃ​មួយ​ចំហៀង​ផង​ ​ផឹកទឹក​ផង​។​ ​ផ្លែ​កន្ទួតព្រៃ​មួយ​ចំហៀង​ ​ដែល​ខ្ញុំ​ឈ្មោះ​កា​កៈ​ ​ទំពាស៊ី​ហើយ​នោះ​ ​ក៏​ចុះរាក​ ​ក្នុង​ទីនោះ​ឯង​។​ ​ខណៈនោះ​ ​ខ្ញុំ​ឈ្មោះ​កា​កៈ​ ​បាន​និយាយទៅ​នឹង​ជីវក​កោ​មារ​ភ​ត្យ​ ​ដូច្នេះ​ថា​ ​លោក​អាចារ្យ​ ​ខ្ញុំ​នៅ​មានជីវិត​ ​(​តទៅទៀត​ឬទេ​)​។​ ​ជីវក​កោ​មារ​ភ​ត្យ​ប្រាប់​ថា​ ​នែ​នាយ​កា​កៈ​ ​អ្នកឯង​កុំ​ភ័យ​ឡើយ​ ​ខ្លួន​អ្នកឯង​ក្តី​ ​ស្តេច​កំណាច​ក្តី​ ​នឹង​បាន​សះ​ ​ជា​រោគ​ហើយ​ ​ស្តេច​នោះ​ ​នឹង​ឲ្យ​គេ​សម្លាប់​ខ្ញុំ​មិនខាន​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មិន​ត្រឡប់ទៅវិញ​ ​ថា​ដូច្នោះ​ហើយ​ ​ក៏​ប្រគល់​មេ​ដំរី​ឈ្មោះ​ភទ្ទ​វតិ​កា​
ថយ | ទំព័រទី ៨៩ | បន្ទាប់