ស្រឡាញ់ អាការ​ប្រព្រឹត្ត​ស្រឡាញ់ ភាព​នៃ​អាការ​ប្រព្រឹត្ត​ស្រឡាញ់ គឺ​មេត្តា​ចេ​តោ​វិមុត្តិ​ណា ក្នុង​ពួក​សត្វ នេះ​ហៅថា អព្យាបាទ​ធាតុ។ បណ្តា​ធាតុ ៦ នោះ អវិហឹសា​ធាតុ តើ​ដូចម្តេច។ សេចក្តី​ត្រិះរិះ ការ​ត្រិះ​រិះ​ផ្សេងៗ តម្រិះ ការ​រំពឹង ការ​ជញ្ជឹង ការ​លើកឡើង​នូវ​ចិត្ត ដែល​ប្រកបដោយ​អវិហឹសា គឺ​សម្មាសង្កប្បៈ នេះ​ហៅថា អវិហឹសា​ធាតុ។ ការ​អាណិត អាការ​ប្រព្រឹត្ត​អាណិត ភាព​នៃ​អាការ​ប្រព្រឹត្ត​អាណិត គឺ​ករុណា​ចេ​តោ​វិមុត្តិ​ណា ក្នុង​សត្វ​ទាំងឡាយ នេះ​ហៅថា អវិហឹសា​ធាតុ។ នេះ​ធាតុ ៦។
 [១២៣] ពួក​ធាតុ ៦ បីដង​នេះ រួម​ជា​ធាតុ ១៨ ព្រោះ​ប្រមូល​បំប្រួញ​ធាតុ​ទាំងនោះ ក្នុង​ទី​ជាមួយគ្នា ដោយ​ប្រការ​ដូច្នេះ។

ចប់ សុត្តន្ត​ភា​ជនីយ។


 [១២៤] ធាតុ ១៨ គឺ ចក្ខុ​ធាតុ រូបធាតុ ចក្ខុវិញ្ញាណ​ធាតុ សោត​ធាតុ សទ្ទ​ធាតុ សោតវិញ្ញាណ​ធាតុ ឃាន​ធាតុ គន្ធ​ធាតុ ឃានវិញ្ញាណ​ធាតុ ជិវ្ហា​ធាតុ រសធាតុ ជិវ្ហា​វិញ្ញាណ​ធាតុ កាយ​ធាតុ ផោដ្ឋព្វ​ធាតុ កាយវិញ្ញាណ​ធាតុ មនោ​ធាតុ ធម្មធាតុ មនោវិញ្ញាណ​ធាតុ។
ថយ | ទំព័រទី ១៦៣ | បន្ទាប់