មិនមានសល់ ឥតសេសសល់។ ពាក្យថា មានចិត្តប្រកបដោយមេត្តា សេចក្តីថា បណ្តាអប្បមញ្ញាទាំងនោះ មេត្តា តើដូចម្តេច។ ការរាប់អាន អាការរាប់អាន ភាពនៃការរាប់អាន ការរាប់រក ចេតោវិមុត្តិណា ចំពោះពួកសត្វ នេះហៅថា មេត្តា។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ ចិត្តនេះ ជាធម្មជាតទៅជាមួយគ្នា កើតជាមួយគ្នា ច្រឡំគ្នា ប្រកបព្រមដោយមេត្តានេះ ព្រោះហេតុនោះ ទើបពោលថា មានចិត្តប្រកបដោយមេត្តា។ ពាក្យថា ទូលាយ គឺគុណជាតណាដ៏ទូលាយ គុណជាតនោះ ដល់នូវភាពជាធំ គុណជាតណាដល់នូវភាពជាធំ គុណជាតនោះ មិនមានប្រមាណ គុណជាតណាមិនមានប្រមាណ សភាវៈនោះ មិនមានពៀរ សភាវៈណាមិនមានពៀរ សភាវៈនោះ មិនមានព្យាបាទ។ ពាក្យថា ផ្សាយគឺ ផ្សាយចិត្តទៅ បញ្ជូនចិត្តទៅ។ ពាក្យថា សម្រាកនៅ គឺ សម្រេចឥរិយាបថ។បេ។ សម្រាន្តនៅ ព្រោះហេតុនោះ ទើបពោលថា សម្រាកនៅ។
[៤៩៣] ចុះភិក្ខុមានចិត្តប្រកបដោយករុណា ផ្សាយទៅកាន់ទិស ១ តើដូចម្តេច។ បុគ្គលឃើញបុគ្គលម្នាក់ ជាអ្នកក្រីក្រ ដល់នូវសេចក្តីលំបាក ហើយផ្សាយករុណា យ៉ាងណា ភិក្ខុផ្សាយករុណា ចំពោះពួកសត្វទាំងពួង ក៏យ៉ាងនោះឯង។
[៤៩៣] ចុះភិក្ខុមានចិត្តប្រកបដោយករុណា ផ្សាយទៅកាន់ទិស ១ តើដូចម្តេច។ បុគ្គលឃើញបុគ្គលម្នាក់ ជាអ្នកក្រីក្រ ដល់នូវសេចក្តីលំបាក ហើយផ្សាយករុណា យ៉ាងណា ភិក្ខុផ្សាយករុណា ចំពោះពួកសត្វទាំងពួង ក៏យ៉ាងនោះឯង។