ណា បុគ្គល​ចំរើន​នូវ​រូបាវចរ​ជ្ឈាន ជា​កិរិយា មិនមែន​កុសល មិនមែន​អកុសល ទាំង​មិនមែន​កម្មវិបាក មានការ​នៅជា​សុខ ក្នុង​បច្ចុប្បន្ន ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន មាន​បឋវីកសិណ (ជា​អារម្មណ៍) ក្នុង​សម័យ​នោះ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះ​នាម​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ បសាទៈ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ អធិមោក្ខ​កើតមាន ព្រោះ​បសាទៈ​ជា​បច្ច័យ ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
ថយ | ទំព័រទី ១១០ | បន្ទាប់