[១៤៥] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ ក្នុង​សម័យ​ណា បុគ្គល​ចំរើន​អរូបាវចរ​ជ្ឈាន ដែល​ជា​កិរិយា មិនមែន​កុសល មិនមែន​អកុសល ទាំង​មិនមែន​កម្មវិបាក មានការ​នៅជា​សុខ ក្នុង​បច្ចុប្បន្ន កន្លង​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ ដោយ​ប្រការ​ទាំងពួង ដែល​ច្រឡំ​ដោយ​នេវ​សញ្ញា​នា​សញ្ញា​យត​នសញ្ញា ព្រោះ​លះបង់​សុខ​ផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ក្នុង​សម័យ​នោះ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះ​នាម​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ បសាទៈ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ អធិមោក្ខ​កើតមាន ព្រោះ​បសាទៈ​ជា​បច្ច័យ ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ​ឯង។

ចប់ អព្យាកត​និទ្ទេស។

ថយ | ទំព័រទី ១១១ | បន្ទាប់