អវិ​ក្ខេ​បៈ​ក៏​មាន ធម៌​ទាំងនេះ ជាកុសល ភិក្ខុ​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ហើយ​ចូលកាន់​បឋមជ្ឈាន ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ជា​សុញ្ញ​តៈ ជា​វិបាក ព្រោះ​ភាព​នៃ​លោកុត្តរ​កុសល​ជ្ឈាន​នោះ​ឯង ដែល​លោក​បាន​ធ្វើ​ហើយ ចំរើន​ហើយ (ភិក្ខុ​នេះ) ឈ្មោះថា ពិចារណា​នូវ​ធម៌ ក្នុង​ធម៌​ទាំងឡាយ ក្នុង​សម័យ​នោះ ការ​រឭក ការ​នឹកឃើញ។បេ។ ការ​រឭក​ត្រូវ សតិ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សតិ​ប្ប​ដ្ឋាន ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​សតិ​ប្ប​ដ្ឋាន។

ចប់ អភិធម្ម​ភា​ជនីយ។


 [២០៨] សតិ​ប្ប​ដ្ឋាន ៤ គឺ ភិក្ខុ​ក្នុង​សាសនា​នេះ ពិចារណា​នូវ​កាយ​ក្នុង​កាយ មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស ជា​អ្នកដឹងខ្លួន មានស្មារតី​កំចាត់​បង់​អភិជ្ឈា និង​ទោមនស្ស​ក្នុង​លោក ១ ពិចារណា​នូវ​វេទនា ក្នុង​វេទនា​ទាំងឡាយ មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស ជា​អ្នកដឹងខ្លួន មានស្មារតី កំចាត់​បង់​អភិជ្ឈា និង​ទោមនស្ស​ក្នុង​លោក ១ ពិចារណា​នូវ​ចិត្ត​ក្នុងចិត្ត មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស ជា​អ្នកដឹងខ្លួន មានស្មារតី កំចាត់​បង់​អភិជ្ឈា និង​ទោមនស្ស​ក្នុង​លោក ១ ពិចារណា​នូវ​ធម៌ ក្នុង​ធម៌​ទាំងឡាយ មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស ជា​អ្នកដឹងខ្លួន មានស្មារតី​កំចាត់​បង់​នូវ​អភិជ្ឈា និង​ទោមនស្ស​ក្នុង​លោក ១។ បណ្តា​សតិ​ប្ប​ដ្ឋាន​ទាំង ៤
ថយ | ទំព័រទី ១៦២ | បន្ទាប់