សតិ​ប្ប​ដ្ឋាន ជាកុសល​ប៉ុន្មាន ជាអកុសល​ប៉ុន្មាន ជា​អព្យាក្រឹត​ប៉ុន្មាន។បេ។ ជាស​រណៈ(១) ប៉ុន្មាន ជា​អរណៈ(២) ប៉ុន្មាន។
 [២០៩] សតិ​ប្ប​ដ្ឋាន ៤ ជាកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន ប្រកបដោយ​សុខវេទនា​ក៏​មាន ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ក៏​មាន ជា​វិបាក​ក៏​មាន ជា​ធម៌​មាន​វិបាក​ជាប្រក្រតី តែ​មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន ច្រឡំ​ដោយ​បីតិ​ក៏​មាន ច្រឡំ​ដោយ​សុខ​ក៏​មាន ច្រឡំ​ដោយ​ឧបេក្ខា ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា មានហេតុ​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន ដល់​នូវ​ការ​មិន​សន្សំ​ក៏​មាន មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទាំង​មិនដល់​នូវ​ការ​មិន​សន្សំ​ក៏​មាន ជា​សេក្ខៈ​ក៏​មាន ជា​អសេក្ខៈ ដែល​មិន​មាន​ប្រមាណ មាន​អារម្មណ៍​ប្រមាណ​មិនបាន ជា​ធម៌​ដ៏​ប្រសើរ​ក៏​មាន មាន​សភាព​ត្រូវ និង​ទៀង​ក៏​មាន មិន​ទៀង ដែល​មាន​មគ្គ​ជា​អារម្មណ៍​ក៏​មាន មាន​មគ្គ​ជាហេតុ​ក៏​មាន មាន​មគ្គ​ជា​អធិបតី​ក៏​មាន
(១) ប្រែថា ប្រកបដោយ​ធម៌​ជាស​ត្រូវ ថា ញុំាង​សត្វ​ឲ្យ​កន្ទក់កន្ទេញ ឲ្យ​ស្តាយស្រណោះ។ (២) ប្រែថា ធម៌​មិនមែន​ជាស​ត្រូវ ថា មិន​ញុំាង​សត្វ​ឲ្យ​កន្ទក់កន្ទេញ ឬមិន​ឲ្យ​ស្តាយស្រណោះ។
ថយ | ទំព័រទី ១៦៣ | បន្ទាប់