មិន​គួរ​ពោល​ថា មាន​មគ្គ​ជាហេតុ​ផង ថា​មាន​មគ្គ​ជា​អធិបតី​ផង​ក៏​មាន កើតឡើង​ហើយក៏​មាន មិនទាន់​កើតឡើង​ហើយក៏​មាន បម្រុង​នឹង​កើតឡើង​ក៏​មាន ជា​អតីត​ក៏​មាន ជា​អនាគត​ក៏​មាន ជា​បច្ចុប្បន្ន តែ​មិន​គួរ​ពោល​ថា មាន​អារម្មណ៍​ជា​អតីត​ផង ថា​មាន​អារម្មណ៍​ជា​អនាគត​ផង ថា​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​ផង​ក៏​មាន ជា​ខាងក្នុង​ក៏​មាន ជា​ខាងក្រៅ​ក៏​មាន ជា​ខាងក្នុង​ទាំង​ខាងក្រៅ ដែល​មាន​អារម្មណ៍​ជា​ខាងក្រៅ មិន​ប្រកបដោយ​ការ​ឃើញ ទាំង​មិន​ប្រកបដោយ​ការ​ប៉ះពាល់​ក៏​មាន។
 [២១០] សតិ​ប្ប​ដ្ឋាន ៤ មិនមែន​ហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ប្រកបដោយ​ហេតុ មិន​គួរ​ពោល​ថា ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ទេ គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ហេតុ មិន​គួរ​ពោល​ថា ជាហេតុ ទាំង​ប្រកបដោយ​ហេតុ​ឡើយ គ្រាន់តែ​ប្រកបដោយ​ហេតុ តែ​មិនមែន​ហេតុ មិនមែន​ហេតុ គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ។ សតិ​ប្ប​ដ្ឋាន ៤ ប្រកបដោយ​បច្ច័យ ត្រូវ​បច្ច័យ​តាក់តែង មិន​ប្រកបដោយ​ការ​ឃើញ មិន​ប្រកបដោយ​ការ​ប៉ះពាល់ មិន​មាន​រូប ជា​លោកុត្តរ គួរ​ដឹង​ដោយ​វិញ្ញាណ​ណាមួយ មិន​គួរ​ដឹង​ដោយ​វិញ្ញាណ​ណាមួយ។ សតិ​ប្ប​ដ្ឋាន ៤ មិនមែន​អាសវៈ មិន​មាន​អាសវៈ ប្រាសចាក​អាសវៈ មិន​គួរ​ពោល​ថា ជា​អាសវៈ ទាំង
ថយ | ទំព័រទី ១៦៤ | បន្ទាប់