[២២៧] ពាក្យ​ថា ឲ្យ​ឋិតនៅ គឺ​ការឋិតនៅ​ណា នោះ ឈ្មោះថា សេចក្តី​មិន​វិនាស ឯសេចក្តី​មិន​វិនាស​ណា នោះ​ឈ្មោះថា ការ​រឹងរឹតតែ​ដុះដាល​ឡើង ការ​រឹងរឹតតែ​ដុះដាល​ឡើង​ណា នោះ ឈ្មោះថា ធំ​ទូលាយ ការ​ធំ​ទូលាយ​ណា នោះ​ឈ្មោះថា ការ​ចំរើន ការ​ចំរើន​ណា នោះ​ឈ្មោះថា ការ​ពេញលេញ។
 [២២៨] ត្រង់​ពាក្យ​ថា ញុំាង​ឆន្ទៈ​ឲ្យ​កើត។បេ។ ត្រង់​ពាក្យ​ថា សង្វាត។បេ។ ត្រង់​ពាក្យ​ថា ប្រារព្ធ​ព្យាយាម។បេ។ ត្រង់​ពាក្យ​ថា ផ្គង​ចិត្ត។បេ។ ត្រង់​ពាក្យ​ថា ប្រឹងប្រែង សេចក្តី​ថា បណ្តា​ពាក្យ​ទាំងនោះ ការ​ប្រឹងប្រែង តើ​ដូចម្តេច សេចក្តី​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត។បេ។ សម្មា​វាយាមៈ​ណា នេះ​ហៅថា ប្រឹងប្រែង ភិក្ខុ​ជា​អ្នក​ព្រមព្រៀង។បេ។ ប្រកប​ព្រមដោយ​ការ​ប្រឹងប្រែង​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា ប្រឹងប្រែង។

ចប់ សុត្តន្ត​ភា​ជនីយ។


 [២២៩] សម្ម​ប្ប​ធាន ៤ គឺ ភិក្ខុ​ក្នុង​សាសនា​នេះ ញុំាង​ឆន្ទៈ​ឲ្យ​កើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួក​អកុសលធម៌​ដ៏​លាមក ដែល​មិនទាន់​កើត មិន​ឲ្យ​កើតឡើង ១ ញុំាង​ឆន្ទៈ​ឲ្យ​កើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​លះ​នូវ​ពួក​អកុសលធម៌​ដ៏​លាមក ដែល​កើតឡើង​ហើយ ១ ញុំាង​ឆន្ទៈ​ឲ្យ​កើត សង្វាត
ថយ | ទំព័រទី ១៧៤ | បន្ទាប់