[២៨៤] វី​មំ​សិទ្ធិ​បាទ ជាហេតុ ឥទ្ធិបាទ ៣ មិនមែន​ជាហេតុ។ គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ប្រកបដោយ​ហេតុ។ វី​មំ​សិទ្ធិ​បាទ ជាហេតុ​ផង ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង ឥទ្ធិបាទ ៣ មិន​គួរ​ពោល​ថា​ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ទេ គឺ​គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ជាហេតុ។ វី​មំ​សិទ្ធិ​បាទ ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ឥទ្ធិបាទ ៣ មិន​គួរ​ពោល​ថា ជាហេតុ ទាំង​ប្រកបដោយ​ហេតុ​ឡើយ គ្រាន់តែ​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ។ ឥទ្ធិបាទ ៣ មិនមែន​ជាហេតុ គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ វី​មំ​សិទ្ធិ​បាទ មិន​គួរ​ពោល​ថា មិនមែន​ជាហេតុ គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង ថា​មិនមែន​ជាហេតុ ទាំង​ឥត​ហេតុ​ផង។
 [២៨៥] ឥទ្ធិបាទ ៤ ប្រកបដោយ​បច្ច័យ ត្រូវ​បច្ច័យ​តាក់តែង មិន​ប្រកបដោយ​ការ​ឃើញ មិន​មានការ​ប៉ះពាល់ ជា​អរូប ជា​លោកុត្តរ ដែល​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណាមួយ (មាន​ចក្ខុវិញ្ញាណ​ជាដើម) មិន​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណាមួយ។ ឥទ្ធិបាទ ៤ មិនមែន​អាសវៈ ទាំង​មិន​មាន​អាសវៈ ប្រាសចាក​អាសវៈ មិន​គួរ​ពោល​ថា ជា​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង ថា​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ផង​ទេ មិន​គួរ​ពោល​ថា ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ផង
ថយ | ទំព័រទី ២០៦ | បន្ទាប់