ព្រោះ​វិនាស​ទៅ​នៃ​សោមនស្ស និង​ទោមនស្ស​ក្នុង​កាលមុន​ផង ហើយ​ចូលកាន់​ចតុត្ថជ្ឈាន មាន​អារម្មណ៍​មិនមែន​ទុក្ខ​មិនមែន​សុខ មានសតិ​ដ៏​បរិសុទ្ធ​ដោយ​ឧបេក្ខា។ បណ្តា​ឈាន​ទាំង ៤ ឈាន​ជាកុសល​ប៉ុន្មាន ជាអកុសល​ប៉ុន្មាន ជា​អព្យាក្រឹត​ប៉ុន្មាន។បេ។ ជាស​រណៈ​ប៉ុន្មាន ជា​អរណៈ​ប៉ុន្មាន។
 [៤៨៧] ឈាន​ជាកុសល​ក៏​មាន អា​ព្យា​ក្រឹត​ក៏​មាន។ ឈាន ៣ ប្រកបដោយ​សុខវេទនា វៀរលែងតែ​សុខវេទនា ដែល​កើត​ក្នុង​ឈាន​នុ៎ះ​ចេញ ឈាន​ទី ៤ ប្រកបដោយ​អទុ​ក្ខម​សុខវេទនា វៀរលែងតែ​អទុ​ក្ខម​សុខវេទនា ដែល​កើត​ក្នុង​ឈាន​នុ៎ះ​ចេញ។ ឈាន​ជា​វិបាក​ក៏​មាន មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​មិន​កាន់​យក ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន។ ឈាន​ទី ១ ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ វៀរលែងតែ​វិតក្កៈ និង​វិចារៈ ដែល​កើត​ក្នុង​ឈាន​នុ៎ះ​ចេញ ឈាន ៣ មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ។
ថយ | ទំព័រទី ៣០៦ | បន្ទាប់