ឈាន ២ ច្រឡំ​ដោយ​បីតិ វៀរលែងតែ​បីតិ​ដែល​កើត​ក្នុង​ឈាន​នុ៎ះ​ចេញ ឈាន ៣ ច្រឡំ​ដោយ​សុខ វៀរលែងតែ​សុខ​ដែល​កើត​ក្នុង​ឈាន​នុ៎ះ​ចេញ ឈាន​ទី ៤ ច្រឡំ​ដោយ​ឧបេក្ខា វៀរលែងតែ​ឧបេក្ខា​ដែល​កើត​ក្នុង​ឈាន​នុ៎ះ​ចេញ។ ឈាន​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា ដល់​នូវ​ការ​សន្សំ (នូវ​កម្ម​ក្កិ​លេស) ក៏​មាន ដល់​នូវ​ការ​មិន​សន្សំ​ក៏​មាន មិនដល់​នូវ​ការ​សន្សំ ទាំង​មិនដល់​នូវ​ការ​មិន​សន្សំ​ក៏​មាន ជា​របស់​សេក្ខបុគ្គល​ក៏​មាន ជា​របស់​អសេក្ខ​បុគ្គល​ក៏​មាន មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ក៏​មាន ដល់​នូវ​សភាព​ធំ​ក៏​មាន មិន​មាន​ប្រមាណ​ក៏​មាន។ ឈាន ៣ មិន​គួរ​ពោល​ថា មាន​អារម្មណ៍​តូច​ផង ថា​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​ផង​ឡើយ មាន​អារម្មណ៍​ប្រមាណ​មិនបាន​ក៏​មាន មិន​គួរ​ពោល​ថា មាន​អារម្មណ៍​មិន​មាន​ប្រមាណ​ក៏​មាន ឈាន​ទី ៤ មាន​អារម្មណ៍​តូចឆ្មារ​ក៏​មាន មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​ក៏​មាន មាន​អារម្មណ៍​មិន​មាន​ប្រមាណ​ក៏​មាន មិន​គួរ​ពោល​ថា មាន​អារម្មណ៍​តូចឆ្មារ​ផង ថា​មាន​អារម្មណ៍​ដល់​នូវ​ភាព​ធំ​ផង ថា​មាន​អារម្មណ៍​មិន​មាន​ប្រមាណ​ផង​ក៏​មាន។ ឈាន​ជា​កណ្តាល​ក៏​មាន ឧត្តម​ក៏​មាន មាន​សភាព​ត្រូវ និង​ទៀង​ក៏​មាន មាន​សភាព​មិន​ទៀង​ក៏​មាន
ថយ | ទំព័រទី ៣០៧ | បន្ទាប់