នោះ ជរា តើ​ដូចម្តេច។ សេចក្តី​ចាស់​គ្រាំគ្រា ធ្មេញ​បាក់ សក់ស្កូវ ស្បែក​ជ្រួញជ្រីវ ការ​រួញ​ថយ​នៃ​អាយុ ការ​ចាស់ទុំ​នៃ​ឥន្ទ្រិយ​ទាំងឡាយ​ណា របស់​សត្វ​ទាំង​ឡាយ​នោះៗ ក្នុង​សត្ត​និ​កាយ​នោះៗ នេះ​ហៅថា ជរា។ បណ្តា​ជរា និង​មរណៈ​នោះ មរណៈ តើ​ដូចម្តេច។ ការ​ច្យុតិ ការ​ឃ្លាត ការ​បែកធ្លាយ ការបាត់បង់ មច្ចុ មរណៈ កាលកិរិយា ការ​បែកធ្លាយ​នៃ​ខន្ធ​ទាំងឡាយ ការ​ដាក់ចុះ​នូវ​សាកសព ការ​ផ្តាច់ផ្តិល នូវ​ជីវិតិន្រ្ទិយ​ណា ចាក​សត្ត​និ​កាយ​នោះៗ របស់​សត្វ​ទាំង​ឡាយ​នោះៗ នេះ​ហៅថា មរណៈ។ ជរា​នេះឯង មរណៈ​នេះឯង នេះ​ហៅថា ជរា និង​មរណៈ កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ដោយ​ប្រការ​ដូច្នេះ។
 [១៤] បណ្តា​បច្ច​យា​ការ​ទាំងនោះ សោ​កៈ តើ​ដូចម្តេច។ សេចក្តី​សោក អាការ​សោក ភាព​នៃ​សេចក្តី​សោក ការ​ស្ងួតស្ងប់​ខាងក្នុង ការ​ក្រៀមក្រំ​ខាងក្នុង ការ​ជ្រប់​ស្រពោន​នៃ​ចិត្ត ការ​តូចចិត្ត សរ​គឺ​សេចក្តី​សោក របស់​បុគ្គល​ដែល​ត្រូវ​សេចក្តី​វិនាស​ញាតិ​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​ភោគៈ​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស គឺ​រោគ​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​សីល​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​គឺ​ទិដ្ឋិ​ប៉ះពាល់​ក្តី ឬប្រកបដោយ​សេចក្តី​វិនាស​ណាមួយ ឬត្រូវ​ទុក្ខ​ធម៌​ណាមួយ​ប៉ះពាល់​ហើយ នេះ​ហៅថា សោ​កៈ។
ថយ | ទំព័រទី ៦ | បន្ទាប់