[១៥] បណ្តា​បច្ច​យា​ការ​ទាំងនោះ បរិទេវៈ តើ​ដូចម្តេច។ សេចក្តី​ខ្សឹកខ្សួល ការ​ទួញ​យំ អាការ​ខ្សឹកខ្សួល អាការ​ទួញ​យំ ភាព​ខ្សឹកខ្សួល ភាព​ទួញ​យំ ការ​ពោល ការ​យំរៀបរាប់ ការ​យំអណ្តឺតអណ្តក ការ​ពោល​ដែលៗ អាការ​ពោល​ដែលៗ ភាព​ពោល​ដដែលៗ របស់​បុគ្គល​ដែល​ត្រូវ​សេចក្តី​វិនាស​ញាតិ​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​ភោគៈ​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​គឺ​រោគ​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​សីល​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​គឺ​ទិដ្ឋិ​ប៉ះពាល់​ក្តី ឬប្រកបដោយ​សេចក្តី​វិនាស​ណាមួយ ឬក៏​ត្រូវ​ទុក្ខ​ធម៌​ណាមួយ​ប៉ះពាល់​ហើយ នេះ​ហៅថា បរិទេវៈ។
 [១៦] បណ្តា​បច្ច​យា​ការ​ទាំងនោះ ទុក្ខៈ តើ​ដូចម្តេច។ សេចក្តី​មិន​ត្រេកអរ ប្រព្រឹត្តទៅ​ក្នុង​កាយ ទុក្ខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ការ​ទទួលអារម្មណ៍​មិនជា​ទី​ត្រេកអរ ដែល​កើតអំពី​កា​យស​ម្ផ័ស្ស វេទនា​មិនជា​ទី​ត្រេកអរ ជា​ទុក្ខ​ដែល​កើតអំពី​កា​យស​ម្ផ័ស្ស ណា នេះ​ហៅថា ទុក្ខៈ។
 [១៧] បណ្តា​បច្ច​យា​ការ​ទាំងនោះ ទោ​មនស្សៈ តើ​ដូចម្តេច។ សេចក្តី​មិន​ត្រេកអរ ប្រព្រឹត្តទៅ​ក្នុងចិត្ត ទុក្ខ​ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលអារម្មណ៍​មិនជា​ទី​ត្រេកអរ ជា​ទុក្ខ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស វេទនា​មិនជា​ទី​ត្រេកអរ ជា​ទុក្ខ​ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស ណា នេះ​ហៅថា ទោមនស្ស។
ថយ | ទំព័រទី ៧ | បន្ទាប់