[១៨] បណ្តា​បច្ច​យា​ការ​ទាំងនោះ ឧបា​យា​សៈ តើ​ដូចម្តេច។ សេចក្តី​តានតឹង​ចិត្ត សេចក្តី​ចង្អៀតចង្អល់​ចិត្ត ភាព​តានតឹង​ចិត្ត ភាព​ចង្អៀតចង្អល់​ចិត្ត របស់​បុគ្គល​ដែល​ត្រូវ​សេចក្តី​វិនាស​ញាតិ​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​ភោគៈ​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​គឺ​រោគ​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​សីល​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​គឺ​ទិដ្ឋិ​ប៉ះពាល់​ក្តី ឬប្រកបដោយ​សេចក្តី​វិនាស​ណាមួយ ឬក៏​ត្រូវ​ទុក្ខ​ធម៌​ណាមួយ​ប៉ះពាល់​ហើយ នេះ​ហៅថា ឧបា​យា​សៈ។
 [១៩] ត្រង់​ពាក្យ​ថា ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ គឺ​ការ​ជួបជុំ ការ​មូលមក ការប្រជុំ​ចុះ ការ​កើត​ប្រាកដ នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ ព្រោះហេតុនោះ ទើប​លោក​ពោល​ថា ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ​ឯង។

ចប់ សុត្តន្ត​ភា​ជនីយ។


 [២០] សង្ខារ​កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះ​នាម​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​អាយតនៈ​ទី ៦ ជា
ថយ | ទំព័រទី ៨ | បន្ទាប់