នេះឯង ជាត​ថា​គត​ពលៈ (ទី ១០) របស់​ព្រះ​តថាគត ជា​ពលៈ​ដែល​ព្រះ​តថាគត​អាស្រ័យ​ហើយ ទើប​ប្តេជ្ញា​នូវ​ឋានៈ​ដ៏​ប្រសើរ ទើប​បន្លឺ​សីហនាទ​ក្នុង​ពួក​បរិស័ទ ទើប​ញ៉ាំង​ចក្រ​ដ៏​ប្រសើរ​ឲ្យ​ប្រព្រឹត្តទៅ។ តថាគត​ពលៈ​ទាំង ១០ នេះ របស់​ព្រះ​តថាគត ជា​ពលៈ​ដែល​ព្រះ​តថាគត​ប្រកប​ហើយ ទើប​ប្តេជ្ញា​នូវ​ឋានៈ​ដ៏​ប្រសើរ ទើប​បន្លឺ​សីហនាទ​ក្នុង​ពួក​បរិស័ទ ទើប​ញ៉ាំង​ចក្រ​ដ៏​ប្រសើរ​ឲ្យ​ប្រព្រឹត្តទៅ ញាណ​វត្ថុ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។
ចប់ មាតិកា។
 [៣៥] វិញ្ញាណ ៥ មិនមែន​ហេតុ មិន​មានហេតុ ប្រាសចាក​ហេតុ ប្រកបដោយ​បច្ច័យ ត្រូវ​បច្ច័យ​ប្រជុំ​តាក់តែង ជា​អរូប ជា​លោកិយ ប្រកបដោយ​អាសវៈ ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ ដែល​គន្ថៈ​គប្បី​ដោត​ក្រង ដែល​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង ដែល​យោ​គៈ​គប្បី​ប្រព្រឹត្ត​កន្លង ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ ដែល​បរា​មា​សៈ​ស្ទាបអង្អែល ជា​ប្រយោជន៍​ដល់​ឧបាទាន គួរ​ដល់​នូវ​សេចក្តី​សៅហ្មង ជា​អព្យាក្រឹត ប្រកបដោយ​អារម្មណ៍ មិនមែន​ចេតសិក ជា​វិបាក មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន មិន​សៅហ្មង តែ​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង មិន​ប្រកបដោយ​វិតក្កៈ តែ​ប្រកបដោយ​វិចារៈ មិនមែន​ជា​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ
ថយ | ទំព័រទី ៧៥ | បន្ទាប់