[៤០០] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ប្រកបដោយ​បីតិ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ពួក​ធម៌​ខ្លះ​ក៏​មាន។
 [៤០១] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ច្រឡំ​ដោយ​សុខ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៤០២] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ច្រឡំ​ដោយ​ឧបេក្ខា ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១១ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
ថយ | ទំព័រទី ១៥១ | បន្ទាប់