[៤០៣] ពួក​ធម៌​ណា ប្រាសចាក​ធម៌​មិនមែន​ជា​កាមាវចរ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​មិនរាប់​បញ្ចូល​ក្នុង​វដ្ដៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​មិន​អាច​រើខ្លួន ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​នោះ មិនមែន​ប្រាសចាក​ខន្ធ​ណាមួយ មិនមែន​ប្រាសចាក​អាយតនៈ​ណាមួយ​ឡើយ តែ​ប្រាសចាក​ធាតុ ៦។
 [៤០៤] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ជា​រូបាវចរ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ជា​អរូបាវចរ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ជា​គ្រឿង​ចេញ​ចាក​វដ្ដៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​មាន​សភាព​ទៀង ពួក​ធម៌​ណា ប្រាសចាក​ធម៌​ជាស​ត្រូវ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រាសចាក​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ ពួក​ធម៌​នោះ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។

ចប់ វិ​ប្ប​យុត្តេ​ន វិប្បយុត្ត​បទ​និទ្ទេស។

ថយ | ទំព័រទី ១៥២ | បន្ទាប់