ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៤០៧] ពួក​ធម៌​ណា សង្រ្គោះ​ដោយ​សុខិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ទុក្ខិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​សោមនស្សិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ទោមនស្សិន្រ្ទិយ ដោយ​ខន្ធ​សង្គហៈ សង្រ្គោះ​ដោយ​អាយតន​សង្គហៈ សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏​មាន ប្រកបដោយ​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៤០៨] ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ឧបេក្ខិន្រ្ទិយ ដោយ​ខន្ធ​សង្គហៈ សង្រ្គោះ​ដោយ​អាយតន​សង្គហៈ សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ២ ក៏​មាន ប្រកបដោយ​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
ថយ | ទំព័រទី ១៥៤ | បន្ទាប់