ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៤០៩] ពួក​ធម៌​ណា សង្រ្គោះ​ដោយ​សទ្ធិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​វីរិយិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​សតិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​សមាធិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​បញ្ញិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​អញ្ញិ​ន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​អញ្ញាតា​វិ​ន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​អវិជ្ជា ពួក​ធម៌​ណា សង្រ្គោះ​ដោយ​សង្ខារ ព្រោះ​អវិជ្ជា​ជា​បច្ច័យ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ផស្សៈ​ព្រោះ​សឡាយ​តនៈ​ជា​បច្ច័យ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​តណ្ហា​ព្រោះ​វេទនា​ជា​បច្ច័យ ពួក​ធម៌​ណា សង្គ្រោះ​ដោយ​ឧបាទាន​ព្រោះ​តណ្ហា​ជា​បច្ច័យ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​កម្ម​ភព ដោយ​ខន្ធ​សង្គហៈ សង្រ្គោះ​ដោយ​អាយតន​សង្គហៈ សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏​មាន ប្រកបដោយ ខន្ធ ១ អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
ថយ | ទំព័រទី ១៥៥ | បន្ទាប់