[៤៤៥] ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម្មាយតនៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម្មធាតុ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ឥត្ថិន្រ្ទិយ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​បុរិសិន្រ្ទិយ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ជីវិតិន្រ្ទិយ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​នាមរូប ព្រោះ​វិញ្ញាណ​ជា​បច្ច័យ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​អសញ្ញា​ភព ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ឯក​វោការ​ភព ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ជាតិ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ជរា ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​មរណៈ ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ ៣ ក៏​មាន ប្រកបដោយ​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៤៤៦] ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​អរូបភព ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​នេវ​សញ្ញា​នា​សញ្ញា​ភព ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ចតុ​វោការ​ភព ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ឥទ្ធិបាទ ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ
ថយ | ទំព័រទី ១៧២ | បន្ទាប់