ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ មិន​មាន​ទេ។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៤៤៧] ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​កុសលធម៌ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​អកុសលធម៌ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​ប្រកបដោយ​សុខវេទនា ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​ប្រកបដោយ​ទុក្ខវេទនា ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ជា​វិបាក ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​មាន​វិបាក​ជាប្រក្រតី ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​សៅហ្មង​ហើយ ទាំង​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​មិន​សៅហ្មង​ហើយ ទាំង​មិន​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ពួក​ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ពួក​ធម៌​ណា
ថយ | ទំព័រទី ១៧៣ | បន្ទាប់