ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ មិន​មាន​ទេ។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។

ចប់ អសង្គហិ​តេន សម្បយុត្ត​វិប្បយុត្ត​បទ​និទ្ទេស។


វិ​ប្ប​យុត្តេ​ន សង្គហិ​តា​សង្គហិ​តបទ​និទ្ទេស


 [៤៥២] ពួក​ធម៌​ណា ប្រាសចាក​រូបក្ខន្ធ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុ​នា្មន ធាតុ​ប៉ុន្មាន។ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០។
ថយ | ទំព័រទី ១៨០ | បន្ទាប់