[៤៥៣] ពួក​ធម៌​ណា ប្រាសចាក​វេទនាខន្ធ ពួក​ធម៌​ណា ប្រាសចាក​សញ្ញាខន្ធ ពួក​ធម៌​ណា ប្រាសចាក​សង្ខារក្ខន្ធ ពួក​ធម៌​ណា ប្រាសចាក​វិញ្ញាណក្ខន្ធ ពួក​ធម៌​ណា ប្រាសចាក​មនាយតនៈ ពួក​ធម៌​ណា ប្រាស​ចា​កមនិន្រ្ទិយ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុ​នា្មន ធាតុ​ប៉ុន្មាន។ ពួក​ធម៌​នោះ វៀរលែង​ព្រះនិព្វាន ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១១ ធាតុ ១១។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ១ ធាតុ ៧។
 [៤៥៤] ពួក​ធម៌​ណា ប្រាស​ចា​កចក្ខា​យតនៈ។បេ។ ពួក​ធម៌​ណា ប្រាស​ចា​កផោដ្ឋព្វា​យតនៈ ពួក​ធម៌​ណា ប្រាសចាក​ចក្ខុ​ធាតុ។បេ។ ពួក​ធម៌​ណា ប្រាសចាក​ផោដ្ឋព្វ​ធាតុ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០។
ថយ | ទំព័រទី ១៨១ | បន្ទាប់