[៤៥៥] ពួក​ធម៌​ណា ប្រាសចាក​ចក្ខុវិញ្ញាណ​ធាតុ ពួក​ធម៌​ណា ប្រាសចាក​សោតវិញ្ញាណ​ធាតុ ពួក​ធម៌​ណា ប្រាសចាក​ឃានវិញ្ញាណ​ធាតុ ពួក​ធម៌​ណា ប្រាសចាក​ជិវា្ហ​វិញ្ញាណ​ធាតុ ពួក​ធម៌​ណា ប្រាសចាក​កាយវិញ្ញាណ​ធាតុ ពួក​ធម៌​ណា ប្រាសចាក​មនោ​ធាតុ ពួក​ធម៌​ណា ប្រាសចាក​មនោវិញ្ញាណ​ធាតុ ពួក​ធម៌​នោះ វៀរលែង​ព្រះនិព្វាន ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៧។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​អាយតនៈ​ណាមួយ​ឡើយ តែ​មិន​សង្រ្គោះ​ដោយ​ធាតុ ១ ទេ។
 [៤៥៦] ពួក​ធម៌​ណា ប្រាសចាក​ទុក្ខសច្ច ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
 [៤៥៧] ពួក​ធម៌​ណា ប្រាសចាក​សមុទយសច្ច ពួក​ធម៌​ណា ប្រាសចាក​មគ្គសច្ច ពួក​ធម៌​នោះ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ
ថយ | ទំព័រទី ១៨២ | បន្ទាប់