បុគ្គល​ខ្លះ មិន​ពោល​តិះដៀល​បុគ្គល​ដែល​គួរ​តិះដៀល​ពិតប្រាកដ តាមកាល​គួរ​ផង មិន​ពោល​សរសើរ​បុគ្គល​ដែល​គួរ​សរសើរ​ពិតប្រាកដ តាមកាល​គួរ​ផង ក៏​មាន ១។ បុគ្គល​ចិញ្ចឹមជីវិត​ដោយ​ផល​នៃ​ការ​ព្យាយាម មិន​ចិញ្ចឹមជីវិត​ដោយ​ផល​នៃ​បុណ្យ ១ បុគ្គល​ចិញ្ចឹមជីវិត​ដោយ​ផល​នៃ​បុណ្យ មិន​ចិញ្ចឹមជីវិត​ដោយ​ផល​នៃ​ការ​ព្យាយាម ១ បុគ្គល​ចិញ្ចឹមជីវិត​ដោយ​ផល​នៃ​ការ​ព្យាយាម ទាំង​ចិញ្ចឹមជីវិត​ដោយ​ផល​នៃ​បុណ្យ ១ បុគ្គល​មិន​ចិញ្ចឹមជីវិត​ដោយ​ផល​នៃ​ការ​ព្យាយាម ទាំង​មិន​ចិញ្ចឹមជីវិត​ដោយ​ផល​នៃ​បុណ្យ ១។ បុគ្គល​ងងឹត មាន​ងងឹត​ប្រព្រឹត្តទៅ​ខាងមុខ ១ បុគ្គល​ងងឹត មាន​ពន្លឺ​ប្រព្រឹត្តទៅ​ខាងមុខ ១ បុគ្គល​ភ្លឺ មាន​ងងឹត​ប្រព្រឹត្តទៅ​ខាងមុខ ១ បុគ្គល​ភ្លឺ មាន​ពន្លឺ​ប្រព្រឹត្តទៅ​ខាងមុខ ១។ បុគ្គល​ឱន​ចុះ​ហើយ ឱន​ចុះ​ទៀត ១ បុគ្គល​ឱន​ចុះ​ហើយ ងើបឡើង ១ បុគ្គល​ងើបឡើង​ហើយ ឱន​ចុះទៅ​វិញ ១ បុគ្គល​ងើបឡើង​ហើយ ងើបឡើង​ទៀត ១។ បុគ្គល ៤ ពួក ប្រៀប​ដោយ​ដើមឈើ។ បុគ្គល​មាន​រូប​ជា​ប្រមាណ ជ្រះថ្លា​ព្រោះ​រូប ១ បុគ្គល​មាន​សំឡេង​ជា​ប្រមាណ ជ្រះថ្លា​ព្រោះ​សំឡេង ១ បុគ្គល​មាន​វត្ថុ​សៅហ្មង​ជា​ប្រមាណ ជ្រះថ្លា​ព្រោះ​វត្ថុ​សៅហ្មង ១ បុគ្គល​មានធម៌​ជា​ប្រមាណ ជ្រះថ្លា​ព្រោះ​ធម៌ ១។ បុគ្គល​ខ្លះ ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន តែ​មិន​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ
ថយ | ទំព័រទី ២២២ | បន្ទាប់