ក៏​មាន ១ បុគ្គល​ខ្លះ ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ តែ​មិន​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន ក៏​មាន ១ បុគ្គល​ខ្លះ ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួនឯង​ផង ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ផង ក៏​មាន ១ បុគ្គល​ខ្លះ មិន​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួនឯង ទាំង​មិន​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ ក៏​មាន ១។ បុគ្គល​ខ្លះ ដុត​កំ​ដៅ​ខ្លួនឯង ប្រកប​ការ​ព្យាយាម ដើម្បី​ដុត​កំ​ដៅ​ខ្លួនឯង ក៏​មាន ១ បុគ្គល​ខ្លះ ដុត​កំ​ដៅ​បុគ្គល​ដទៃ ប្រកប​ការ​ព្យាយាម ដើម្បី​ដុត​កំ​ដៅ​បុគ្គល​ដទៃ ក៏​មាន ១ បុគ្គល​ខ្លះ ដុត​កំ​ដៅ​ខ្លួនឯង ប្រកប​ការ​ព្យាយាម​ដើម្បី​ដុត​កំ​ដៅ​ខ្លួនឯង​ផង ដុត​កំ​ដៅ​បុគ្គល​ដទៃ ប្រកប​ការ​ព្យាយាម​ដើម្បី​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ផង ក៏​មាន ១ បុគ្គល​ខ្លះ មិន​ដុត​កំ​ដៅ​ខ្លួនឯង មិន​ប្រកប​ព្យាយាម​ដើម្បី​ដុត​កំ​ដៅ​ខ្លួនឯង ទាំង​មិន​ដុត​កំ​ដៅ​បុគ្គល​ដទៃ មិន​ប្រកប​ព្យាយាម​ដើម្បី​ដុត​កំ​ដៅ​បុគ្គល​ដទៃ បុគ្គល​នោះ មិន​ដុត​កំ​ដៅ​ខ្លួនឯង មិន​ដុត​កំ​ដៅ​បុគ្គល​ដទៃ ជា​អ្នក​មិន​ស្រេកឃ្លាន ជា​អ្នក​រលត់ទុក្ខ ត្រជាក់ត្រជំ ទទួល​សេចក្តី​សុខ មានខ្លួន​ដ៏​ប្រសើរ សម្រេចសម្រាន្ត​នៅ ក្នុង​បច្ចុប្បន្ន ក៏​មាន ១។ បុគ្គល​ប្រកបដោយ​រាគៈ ១ បុគ្គល​ប្រកបដោយ​ទោសៈ ១ បុគ្គល​ប្រកបដោយ​មោហៈ ១ បុគ្គល​ប្រកបដោយ​មានះ ១។ បុគ្គល​ខ្លះ ជា​អ្នក​បាន​ចេ​តោ​សមថៈ​ក្នុង​សន្តាន តែ​មិនបាន​អធិប្បញ្ញា​ធម្ម​វិបស្សនា ក៏​មាន ១
ថយ | ទំព័រទី ២២៣ | បន្ទាប់