អដ្ឋ​កនិទ្ទេស


 [១៥០] បុគ្គល ៤ ពួក ព្រមព្រៀង​ដោយ​មគ្គ បុគ្គល ៤ ពួក ព្រមព្រៀង​ដោយ​ផល តើ​ដូចម្តេច។ សោតាបន្ន​បុគ្គល ១ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល ១ សកទាគាមិ​បុគ្គល ១ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​សកទាគាមិផល ១ អនាគាមិ​បុគ្គល ១ បុគ្គល​ប្រតិបត្តិ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ១ ព្រះអរហន្ត ១ បុគ្គល​ប្រតិបត្តិ​ដើម្បី​ភាពជា​ព្រះអរហន្ត ១។ នេះ បុគ្គល ៤ ពួក ព្រមព្រៀង​ដោយ​មគ្គ នេះ បុគ្គល ៤ ពួក ព្រមព្រៀង​ដោយ​ផល។

ចប់ អដ្ឋ​កនិទ្ទេស។


នវក​និទ្ទេស


 [១៥១] បុគ្គល​ជា​ព្រះសម្មាសម្ពុទ្ធ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ត្រាស់​ដឹង​ដោយខ្លួនឯង នូវ​សច្ចៈ ក្នុង​ធម៌​ទាំងឡាយ ដែល​ខ្លួន​មិនធ្លាប់​ឮក្នុង​កាលមុន ទាំង​ដល់​នូវ​សព្វញ្ញុតញ្ញាណ​ក្នុង​ធម៌​ទាំងនោះ​ផង ដល់​នូវ​ភាព​ស្ទាត់​ក្នុង​ទសពល​ញ្ញាណ​ផង នេះ​ហៅថា
ថយ | ទំព័រទី ៣៨៦ | បន្ទាប់