[៥] សង្ខារក្ខន្ធ សង្រ្គោះ​ដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ សង្ខារក្ខន្ធ សង្រ្គោះ​ដោយ​ខន្ធ១ អាយតនៈ១ ធាតុ១។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ៤ អាយតនៈ១១ ធាតុ១៧។
 [៦] វិញ្ញាណក្ខន្ធ សង្រ្គោះ​ដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ វិញ្ញាណក្ខន្ធ​សង្រ្គោះ​ដោយ​ខន្ធ១ អាយតនៈ១ ធាតុ៧។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ៤ អាយតនៈ១១ ធាតុ១១។
 [៧] រូបក្ខន្ធ និង​វេទនាខន្ធ សង្រ្គោះ​ដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ រូបក្ខន្ធ និង​វេទនាខន្ធ សង្រ្គោះ​ដោយ​ខន្ធ២ អាយតនៈ១១ ធាតុ១១។ មិន​សង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្គ្រោះ​ដោយ​ខន្ធ៣ អាយតនៈ១ ធាតុ៧។
ថយ | ទំព័រទី ៤ | បន្ទាប់