[៨] រូបក្ខន្ធ និង​សញ្ញាខន្ធ សង្រ្គោះ​ដោយ​ខន្ធ ២ អាយតនៈ ១១ ធាតុ ១១។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ៧។
 [៩] រូបក្ខន្ធ និង​សង្ខារក្ខន្ធ សង្រ្គោះ​ដោយ​ខន្ធ២ អាយតនៈ ១១ ធាតុ ១១។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ៧។
 [១០] រូបក្ខន្ធ និង​វិញ្ញាណក្ខន្ធ សង្រ្គោះ​ដោយ​ខន្ធ ២ អាយតនៈ ១២ ធាតុ ១៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ៣ មិនមែន​មិន​សង្រ្គោះ ដោយ​អាយតនៈ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​ធាតុ​ណាមួយ​ឡើយ។
 [១១] រូបក្ខន្ធ វេទនាខន្ធ និង​សញ្ញាខន្ធ សង្រ្គោះ​ដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ រូបក្ខន្ធ វេទនាខន្ធ និង​សញ្ញាខន្ធ សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ១១ ធាតុ ១១។
ថយ | ទំព័រទី ៥ | បន្ទាប់