ការចុះកាន់នាមរូប មិនមានក្នុងកពឡិង្ការាហារណា សេចក្តីចម្រើននៃសង្ខារទាំងឡាយ ក៏មិនមានក្នុងកពឡិង្ការាហារនោះ សេចក្តីចម្រើននៃសង្ខារទាំងឡាយ មិនមានក្នុងកពឡិង្ការាហារណា ការកើតក្នុងភពថ្មីតទៅទៀត ក៏មិនមានក្នុងកពឡិង្ការាហារនោះ ការកើតក្នុងភពថ្មីតទៅទៀត មិនមានក្នុងកពឡិង្ការាហារណា ជាតិ ជរា មរណៈតទៅ ក៏មិនមានក្នុងកពឡិង្ការាហារនោះ ជាតិ ជរា មរណៈតទៅទៀត មិនមានក្នុងកពឡិង្ការាហារណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវកពឡិង្ការាហារនោះថា មិនប្រកបដោយសោក មិនប្រកបដោយធូលី មិនប្រកបដោយសេចក្តីចង្អៀតចង្អល់ ម្នាលភិក្ខុទាំងឡាយ បើក្នុងផស្សាហារ … ម្នាលភិក្ខុទាំងឡាយ បើក្នុងមនោសញ្ចេតនាហារ … ម្នាលភិក្ខុទាំងឡាយ បើសេចក្តីតេ្រកត្រអាលមិនមាន សេចក្តីរីករាយមិនមាន។បេ។ ក្នុងវិញ្ញាណាហារ តថាគតពោលថា មិនប្រកបដោយធូលី មិនប្រកបដោយសេចក្តីចង្អៀតចង្អល់ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា អនាគតមាន ដូច្នេះទេ។
ចប់ សព្វមត្ថីតិកថា។