ការ​ចំរើន​ឡើង​នៃ​សង្ខារ​ទាំងឡាយ ក៏​មាន​ក្នុង​កព​ឡិង្កា​រា​ហារ​នោះ ការ​ចំរើន​ឡើង​នៃ​សង្ខារ​ទាំងឡាយ មាន​ក្នុង​កព​ឡិង្កា​រា​ហារ​ណា ការ​កើត​ក្នុង​ភព​ថ្មី​តទៅទៀត ក៏​មាន​ក្នុង​កព​ឡិង្កា​រា​ហារ​នោះ ការ​កើត​ក្នុង​ភព​ថ្មី​តទៅទៀត មាន​ក្នុង​កព​ឡិង្កា​រា​ហារ​ណា ជាតិ ជរា មរណៈ តទៅ ក៏​មាន​ក្នុង​កព​ឡិង្កា​រា​ហារ​នោះ ជាតិ ជរា មរណៈ​តទៅ មាន​ក្នុង​កព​ឡិង្កា​រា​ហារ​ណា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ពោល​នូវ​កព​ឡិង្កា​រា​ហារ​នោះ​ថា ប្រកបដោយ​សោក ប្រកបដោយ​ធូលី ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់ ម្នាល​ភិក្ខុ​ទាំងឡាយ បើ​ក្នុង​ផស្សាហារ … ម្នាល​ភិក្ខុ​ទាំងឡាយ បើ​ក្នុង​មនោសញ្ចេតនា​ហារ … ម្នាល​ភិក្ខុ​ទាំងឡាយ បើ​សេចក្តី​ត្រេកត្រអាល​មាន សេចក្តី​រីករាយ​មាន ក្នុង​វិញ្ញា​ណា​ហារ។បេ។ តថាគត​ពោល​ថា ប្រកបដោយ​ធូលី ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ អ្នក​មិន​គួរ​ពោល​ថា អនាគត​មាន ដូច្នេះ​ទេ។
 [៣៨៨] អនាគត មាន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បើ​សេច​ក្តី​តេ្រ​កត្រអាល​មិន​មាន សេចក្តី​រីករាយ​មិន​មាន ចំណង់​មិន​មាន ក្នុង​កព​ឡិង្កា​រា​ហារ វិញ្ញាណ​ដែល​មិន​តាំងនៅ ក្នុង​កព​ឡិង្កា​រា​ហារ​នោះ ក៏​មិន​លូតលាស់​ឡើង វិញ្ញាណ​ដែល​មិន​តាំងនៅ ក្នុង​កព​ឡិង្កា​រា​ហារ​ណា មិន​លូតលាស់​ហើយ ការ​ចុះ​កាន់​នាមរូប ក៏​មិន​មាន​ក្នុង​កព​ឡិង្កា​រា​ហារ​នោះ
ថយ | ទំព័រទី ២៦៤ | បន្ទាប់