អតីត ខន្ធាតិកថា
[៣៨៩] ខន្ធទាំងឡាយជាអតីតឬ។ អើ។ អតីតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈជាអតីតឬ។ អើ។ អតីតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធាតុជាអតីតឬ។ អើ។ អតីតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ខន្ធ ធាតុ អាយតនៈ ជាអតីតឬ។ អើ។ អតីតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៩០] ខន្ធទាំងឡាយជាអនាគតឬ។ អើ។ អនាគតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈជាអនាគតឬ។ អើ។ អនាគតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធាតុជាអនាគតឬ។ អើ។ អនាគតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ខន្ធ ធាតុ អាយតនៈ ជាអនាគតឬ។ អើ។ អនាគតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៩១] ខន្ធទាំងឡាយជាបច្ចុប្បន្ន បច្ចុប្បន្នមានឬ។