ការ​ចុះ​កាន់​នាមរូប មិន​មាន​ក្នុង​កព​ឡិង្កា​រា​ហារ​ណា សេចក្តី​ចម្រើន​នៃ​សង្ខារ​ទាំងឡាយ ក៏​មិន​មាន​ក្នុង​កព​ឡិង្កា​រា​ហារ​នោះ សេចក្តី​ចម្រើន​នៃ​សង្ខារ​ទាំងឡាយ មិន​មាន​ក្នុង​កព​ឡិង្កា​រា​ហារ​ណា ការ​កើត​ក្នុង​ភព​ថ្មី​តទៅទៀត ក៏​មិន​មាន​ក្នុង​កព​ឡិង្កា​រា​ហារ​នោះ ការ​កើត​ក្នុង​ភព​ថ្មី​តទៅទៀត មិន​មាន​ក្នុង​កព​ឡិង្កា​រា​ហារ​ណា ជាតិ ជរា មរណៈ​តទៅ ក៏​មិន​មាន​ក្នុង​កព​ឡិង្កា​រា​ហារ​នោះ ជាតិ ជរា មរណៈ​តទៅទៀត មិន​មាន​ក្នុង​កព​ឡិង្កា​រា​ហារ​ណា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ពោល​នូវ​កព​ឡិង្កា​រា​ហារ​នោះ​ថា មិន​ប្រកបដោយ​សោក មិន​ប្រកបដោយ​ធូលី មិន​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់ ម្នាល​ភិក្ខុ​ទាំងឡាយ បើ​ក្នុង​ផស្សាហារ … ម្នាល​ភិក្ខុ​ទាំងឡាយ បើ​ក្នុង​មនោសញ្ចេតនា​ហារ … ម្នាល​ភិក្ខុ​ទាំងឡាយ បើ​សេច​ក្តី​តេ្រ​កត្រអាល​មិន​មាន សេចក្តី​រីករាយ​មិន​មាន។បេ។ ក្នុង​វិញ្ញា​ណា​ហារ តថាគត​ពោល​ថា មិន​ប្រកបដោយ​ធូលី មិន​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ អ្នក​មិន​គួរ​ពោល​ថា អនាគត​មាន ដូច្នេះ​ទេ។

ចប់ សព្វ​មត្ថី​តិក​ថា។

ថយ | ទំព័រទី ២៦៥ | បន្ទាប់