[៤២៣] ធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត មិនកើតទេ ធម៌ទាំងនោះ មានឬ។ អើ។ ធម៌ទាំងឡាយ ដែលមិនប្រុងនឹងកើត ជាអនាគត មិនកើតទេ ធម៌ទាំងនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម៌ទាំងឡាយ ដែលមិនប្រុងនឹងកើត ជាអនាគត មិនកើតទេ ធម៌ទាំងនោះ មិនមានឬ។ អើ។ ធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត មិនកើតទេ ធម៌ទាំងនោះ មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤២៤] អ្នកមិនគួរពោលថា ធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត ធម៌ទាំងនោះ មាន ដូច្នេះឬ។ អើ។ ក្រែងធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត នឹងកើតឬ។ អើ។ បើធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត នឹងកើត ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា ធម៌ទាំងឡាយដែលប្រុងនឹងកើត ជាអនាគត ធម៌ទាំងនោះ មាន ដូច្នេះដែរ។
[៤២៥] ធម៌ទាំងនោះ មាន ព្រោះអាងថា ធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត នឹងកើតឬ។ អើ។ ធម៌ទាំងឡាយ ជាបច្ចុប្បន្ន ព្រោះអាងថា នឹងកើតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម៌ទាំងឡាយ ជាបច្ចុប្បន្ន ព្រោះអាងថា នឹងកើត មានឬ។ អើ។